ថៃ​៖ ក្រុមបាតុករដង្ហែក្បួន​ទៅកាន់ទីតាំងយោធា

ចែករំលែក៖

ក្រុមបាតុករថៃរាប់ពាន់នាក់បានដង្ហែក្បួនទៅកាន់ទីតាំងយោធានៅជាយក្រុងបាងកក ដើម្បីប្រឆាំងនិឹងការគ្រប់គ្រងរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ទៅលើកម្លាំងយោធាជាច្រើនកងពល​។
តាមសារព័ត៌មាន Channel News Asia កាលពីថ្ងៃទី​២៩ខែវិច្ឆិកាបានឱ្យដឹងថា បាតុកររាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួនទៅកាន់ជំរំយោធានៅទីក្រុងបាងកកក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រ​។
ក្រុមបាតុករប្រមូលផ្តុំគ្នានៅមុខទីតាំងកងពលលេខ​១១​នៃកម្លាំងការពារព្រះមហាក្សត្រ​ថៃ ហើយកម្លាំងទាហានខាងលើ​បានចូលរួមបំបែកក្រុមបាតុករប្រឆាំងរដ្ឋាភិបាលកាលពី​ឆ្នាំ​២០១០។
លោក Arnon Nampa មេធាវី​មួយរូប និងជាអ្នកដឹកនាំបាតុកម្ម បានឲ្យដឹងថា «គ្មានប្រទេសណាមួយលើពិភពលោក​ដែលកាន់របបប្រជាធិបតេយ្យ រាជានិយម តែព្រះមហាក្សត្រមានសិទ្ធិគ្រប់គ្រង យោធានោះឡើយ»។
ការធ្វើបាតុកម្មនៅក្នុងប្រទេសថៃ កើតឡើងតាំងពីខែកក្កដា ទាមទារឱ្យនាយករដ្ឋមន្ត្រី​ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង​​ និងកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ​។ នៅពេលនេះ ការិយាល័យរាជវាំងថៃ មិនមានប្រតិកម្មអ្វីជុំវិញការលើកឡើងពាក់ព័ន្ធនឹងការធ្វើបាតុកម្មនោះឡើយ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print