កាន់តែធ្ងន់ធ្ងរហើយ! ប្រទេសឥណ្ឌូណេស៊ី ករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃខ្ពស់បំផុត ខណៈករណីឆ្លងកើនដល់ជាងកន្លះលានករណី

ចែករំលែក៖

អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ចេញផ្សាយពីប្រភពរបស់អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃទី២៩ខែវិច្ឆិកាម្សិលមិញនេះ បានរាយការណ៍ថា មានករណីឆ្លងកូវីដ១៩ ប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីផ្ទុះកូរ៉ូណាវីរុសនៅក្នុងប្រទេស ខណៈករណីឆ្លងកើនដល់ជាងកន្លះលានករណី។

រាយការណ៍របស់អាជ្ញាធរសុខាភិបាលដដែល បានបញ្ជាក់ថា បច្ចុប្បន្នឥណ្ឌូណេស៊ី មានករណីឆ្លងកូវីដ១៩ ប្រចាំថ្ងៃចំនួន ៦២៦៧ករណី និងអ្នកស្លាប់ស្លាប់ចំនួន ១៦៩នាក់។ ចំណែកតួលេខសរុបឥណ្ឌូណេស៊ី បានកើនដល់ចំនួន ៥៣៤២៦៦ករណី ខណៈអ្នកស្លាប់មានចំនួន១៦៨១៥នាក់។

ដោយឡែកតួលេខអ្នកស្លាប់ និងករណីឆ្លងរបស់ឥណ្ឌូណេស៊ីខាងលើនេះ គឺជាចំនួនខ្ពស់ជាងគេបំផុតនៅក្នុងអាស៊ីអាគ្នេយ៍ ខណៈប្រទេសបន្ទាប់ គឺហ្វីលីពីន ដែលមានចំនួនជាង ៤២ម៉ឺន និងអ្នកស្លាប់មានជាង៨ពាន់នាក់។

គួរបញ្ជាក់ថា មកទល់ពេលនេះ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន មានតែប្រទេសបីប៉ុណ្ណោះ ដែលបានចុះហត្ថលេខាទិញវ៉ាក់សាំងជាច្រើនលានដូស ពីក្រុមហ៊ុនថ្នាំពេទ្យធំៗ ដូចជា Pfizer និង AstraZeneca៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print