ខាង ស.ស.យ.ក. នាំយកឯកសារមេរៀនសង្ខេប និងសន្លឹកកិច្ចការសម្រាប់សិស្សានុសិស្សថ្នាក់ទី១២ ជូនដល់តាមបណ្ដារាជធានី-ខេត្តទាំង២៥

ចែករំលែក៖

ភ្នំពេញ៖ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក. )នៅតាមបណ្ដារាជធានី-ខេត្តទាំង២៥ បាននាំយកឯកសារមេរៀនសង្ខេប និងសន្លឹកកិច្ចការសម្រាប់សិស្សានុសិស្សថ្នាក់ទី ១២ ដែលបានទទួលពីក្រុមការងារថ្នាក់កណ្ដាល យកទៅប្រគល់ជូនលោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សសម្រាប់ប្អូនៗធ្វើការសិក្សា និងហ្វឹកហាត់ដើម្បីត្រៀមឆ្ពោះទៅកាន់ការប្រឡង ក្នុងឆ្នាំសិក្សា២០១៩-២០២០ នាពេលខាងមុខ។ បើទោះជាឆ្នាំនេះ យើងមិនអាចរៀបចំវគ្គបំប៉នត្រៀមប្រឡងបានដោយមូលហេតុការផ្ទុះឡើងនូវជំងឺឆ្លងរាតត្បាតកូវីដ-១៩ ស.ស.យ.ក. នៅតែបន្តគិតគូរដល់ការសិក្សារបស់ប្អូនៗ សិស្សានុសិស្ស ជាពិសេសអ្នកដែលនៅថ្នាក់ប្រឡងមធ្យមសិក្សាទុតិយភូមិតាមរយៈសកម្មភាព និងគម្រោងនានាមានដូចជាការសហការជាមួយកម្មវិធី e-school ដើម្បីផ្ដល់ការបង្រៀនតាមអនឡាញ និង ការរៀបចំឯកសារមេរៀន និងសន្លឹកកិច្ចការនេះផងដែរ។

សូមប្អូនៗថែរក្សាសុខភាពអោយបានល្អដើម្បីជៀសផុតពីមេរោគកូវីដ ១៩ ដោយប្រកាន់ខ្ជាប់នូវវិធានអនាម័យសុខាភិបាលដោយរក្សាគម្លាតសង្គម ពាក់ម៉ាស់ជាប្រចាំ និងលាងដៃជាមួយសាប៊ូ ឬជេលអោយបានញឹកញាប់ ជាពិសេសជៀសវាងទៅកន្លែងដែលមានការប្រមូលផ្ដុំ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print