ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសសម្រេចទម្លាក់ថវិកាជាង១ពាន់លានរៀល ទៅកាន់រាជធានី-ខេត្តទូទាំងប្រទេស ព្រមទាំងបានកំណត់សម្រេចផ្តល់ថវិកាជួយពលរដ្ឋក្រីក្រមួយគ្រួសារសរុប៣០ម៉ឺនរៀល ក្នុងរយៈពេល១៥ថ្ងៃនៃការធ្វើចត្តាឡីស័ក ស្មើ២ម៉ឺនរៀលក្នុងមួយថ្ងៃ។
ទឹកប្រាក់ដែលប្រមុខរាជរដ្ឋាភិបាលទម្លាក់ទៅកាន់សាលារាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាទូទាំងប្រទេសសរុបចំនួន ១,១១៧,០០០,០០០។
សូមបញ្ជាក់ថា៖ ក្រសួងសុខាភិបាលប្រកាសផ្លូវការ៖ រកឃើញអ្នកឆ្លងកូវីដ១៩មួយចំនួនថែមទៀត ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» ធ្វើឲ្យអ្នកឆ្លងសរុបកើនឡើងដល់១៤នាក់។ គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៣២៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣០១នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២២នាក់៕
ដោយ៖ សិលា