ខេត្តកំពង់ស្ពឺ៖ រថយន្ដទូដឹកទឹកកក និងរថយន្ដធុនធំដឹកទំនិញប្រភេទសណ្ដោង បានបើកបុកគ្នាបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៥និង២០នាទី
ព្រឹកថៃ្ងទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ ក្នុងភូមិព្រៃស្លឹក សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តកូរ៉េពាក់ស្លាកលេខ ភ្នំពេញ3C-7387 អ្នកបើកបរមានឈ្មោះម៉ូយ លីដែន អាយុ១៨ឆ្នាំរស់នៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ(ស្លាប់នៅនឹងកន្លែងកើតហេតុ) ចំណែករថយន្តសណ្ដោងសឺមីរឺុម៉ក ពាក់ស្លាកលេខ ភ្នំពេញ3D -5043 សឺមីស្លាកលេខព្រះសីហនុ 4A-5020 អ្នកបើកបរបានចុះរត់គេចខ្លួន។
បច្ចុប្បន្នរថយន្តទាំងពី២គ្រឿងត្រូវបាននគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺយកមករក្សាទុកដើម្បីដោះស្រាយតាមនិតីវិធី។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕
ជ្រោយពេជ្រ