ក្រសួងយុត្តិធម៌ ជម្រុញដល់ថ្នាក់ដឹកនាំ មន្ត្រីគ្រប់ជាន់ថ្នាក់ ចូលរួមធានាភាពម្ចាស់ការក្នុងការគ្រប់គ្រង ទប់ស្កាត់ និងការពារកុំអោយជំងឺកូវីដ -១៩

ចែករំលែក៖

ភ្នំពេញ៖ សេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០! ដើម្បីចូលរួមធានាភាពម្ចាស់ការក្នុងការគ្រប់គ្រង ទប់ស្កាត់ និងការពារកុំអោយជំងឺកូវីដ -១៩ មាន ការរីករាលដាលក្នុងសហគមន៍បន្ថែមថែមទៀតក្រោយព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នេះ ក្រសួងយុត្តិធម៌ សូមធ្វើការណែនាំដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ នៃក្រសួងយុត្តិធម៌ ដូចតទៅ៖

ទី១- ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីដែលមានការពាក់ព័ន្ធទោះដោយផ្ទាល់ ឬដោយប្រយោល សូមធ្វើ ការងារពីចំងាយដោយពុំចាំបាច់មកកាន់ក្រសួងយុត្តិធម៌ ក្នុងរយៈពេលនៃការធ្វើចត្តាឡីស័កនេះ។ ទន្ទឹមនឹង នេះ ក្រសួងសូមលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្ត្រីដែលមានការពាក់ព័ន្ធ ទោះដោយផ្ទាល់ ឬដោយប្រយោល អញ្ជើញទៅពិនិត្យ និងដកយកសំណាកដើម្បីធ្វើតេស្ត នៅតាមទីកន្លែងដែលកំណត់ដោយក្រសួងសុខាភិបាល។

ទី២- ដើម្បីធានានិរន្តភាពការងារ ចំពោះមន្ត្រីដែលមិនមានការពាក់ព័ន្ធ សូមមកបំពេញការងារប្រចាំ ថ្ងៃជាធម្មតា ដោយប្រកាន់ខ្ជាប់នូវវិធានសុវត្ថិភាព ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺត្រូវពាក់ម៉ាស់, លាងអាល់កុលសម្លាប់មេរោគឱ្យបានញឹកញាប់ និងត្រូវរក្សាគំលាតសុវត្ថិភាព រួមទាំង វិធានអនាម័យ និងសុវត្ថិភាពលើគ្រប់ឯកសារផងដែរ។ បន្ថែមពីនេះ ចំពោះ ឯកឧត្តម លោកជំទាវ អគ្គនាយក ដែលមានការពាក់ព័ន្ធ អាចប្រគល់ការទទួលខុសត្រូវជូនអគ្គនាយករង ដែលមិនមានការពាក់ព័ន្ធ ដើម្បីធ្វើកិច្ចការ ចាំបាច់មួយចំនួន ជំនួស ។ ករណីនេះ អនុវត្តដូចគ្នាផងដែរចំពោះ អគ្គាធិការដ្ឋានកិច្ចការតុលាការ និង អគ្គលេខាធិការដ្ឋាន។

ទី៣- ក្រុមជំនួយការនៅខុទ្ទកាល័យ និងជំនួយការដែលមិនមានការពាក់ព័ន្ធដោយផ្ទាល់ជាមួយ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង នឹងនៅបន្តមកបំពេញការងារ ក៏ដូចជាសម្របសម្រួលការងារចាំបាច់ ចំពោះមុខ ក្នុងរយៈពេលធ្វើចត្តាឡីស័ករបស់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីដែលមានការពាក់ព័ន្ធ។

ទី៤- ក្រសួងនឹងបន្តតាមដានជាប់ ជាប្រចាំ នូវការវិវត្តន៍នៃសភាពការណ៍ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដើម្បីដាក់ចេញនូវវិធានការចំបាច់បន្ទាន់ណាមួយនាពេលខាងមុខ។

អាស្រ័យហេតុនេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក ទាំងអស់នៃក្រសួងយុត្តិធម៌ ត្រូវសហការអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print