សម្តេចតេជោ ហ៊ុន សែន នឹង អញ្ជើញចូលរួមក្នុងសម័យប្រជុំពិសេសថ្នាក់ប្រមុខរាជរដ្ឋាភិបាលលើកទី៣១ របស់មហាសន្និបាតអង្គការ សហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣-៤ ខែធ្នូ តាមរយៈប្រព័ន្ធវីដេអូថតទុកជាមុន

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹង អញ្ជើញចូលរួមក្នុងសម័យប្រជុំពិសេសថ្នាក់ប្រមុខរាជរដ្ឋាភិបាលលើកទី៣១ របស់មហាសន្និបាតអង្គការ សហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ ២០២០ តាមរយៈប្រព័ន្ធវីដេអូថតទុកជាមុន។

ដោយសារជំងឺរាតត្បាតសកលបានសម្លាប់ជីវិតមនុស្សអស់ជាច្រើននាក់ រាំងខ្ទប់ដង្ហើមសេដ្ឋកិច្ច ពិភពលោក បង្អាក់ការធ្វើពាណិជ្ជកម្មរវាងប្រទេសនិងប្រទេស ធ្វើឱ្យខូចខាតដល់វិស័យទេសចរណ៍ អន្តរជាតិ និងបង្កផលប៉ះពាល់ដល់វិស័យសុខាភិបាលពិភពលោក សម័យប្រជុំពិសេសថ្នាក់ប្រមុខរាជ / រដ្ឋាភិបាលលើកទី ៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិនេះ មានគោលបំណងជំរុញការ អនុវត្តវិធានការឆ្លើយតបជារួមក្នុងសហគមន៍អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល កូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់នៃជំងឺនេះ។

នៅក្នុងសុន្ទរកថាគន្លឹះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការប្តេជ្ញា ចិត្តកាន់តែខ្លាំងក្លាជាងមុន ដើម្បីទទួលបានសាមគ្គីភាព និងឯកភាពតំបន់ និងពិភពលោក ខណៈ ដែលពហុភាគីនិយមដ៏មានប្រសិទ្ធភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងអង្គការសុខភាព ពិភពលោក ជាប្រការមិនអាចខ្វះបាន ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតសកលមួយនេះ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print