ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានថ្លែងឱ្យដឹងថា៖ ករណីសង្ស័យពុលស្រាស សរុបចំនួន ១៣១នាក់ (ស្រី ៦នាក់) អ្នកស្លាប់ចំនួន ៧នាក់។ អ្នកស្រីបានបញ្ជាក់ថា៖ ខ្ញុំសូមជម្រាបជូននូវរបាយការណ៌សង្ខេប ស្តីពីបច្ចប្បន្នភាពករណីពុលស្រា សគិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ គិតត្រឹមម៉ោង ១៤:០០នាទីរសៀល ។
- ករណីសង្ស័យពុលស្រាស សរុបចំនួន ១៣១នាក់ (ស្រី ៦នាក់)។
- អ្នកចេញជាសះស្បេីយ ចំនួន ៩០នាក់។
- កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្កកំពង់ឆ្នាំងបុរសចំនួន ៣១នាក់។
- សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតចំនួន ៣នាក់ ។
- អ្នកស្លាប់ចំនួន ៧នាក់ (នៅមនី្ទរពេទ្យខេត្ត ២នាក់ ស្លាប់ពេលបញ្ជូនទៅភ្នំពេញ ២នាក់ ស្លាប់នៅផ្ទះ ២នាក់ និងស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត ១នាក់៕
ដោយ៖ សុខ ខេមរា
...