ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងអរគុណច្រើនចំពោះការលើកឡើងជាសំណួរ ចំងល់ផ្សេងៗ ក្នុងនោះលោកស្រីបានបញ្ជាក់ថា៖ ក្រសួងធ្វើការតាមដាននិងឆ្លើយតបរៀងរាល់ថ្ងៃ តែសំខាន់នោះ សូមបងប្អូនកុំជឿ កុំទិញប្រើនិងចូលរួមទប់ស្កាត់ទាំងអស់គ្នា។ ក្រសួងបានធ្វើការងារនេះច្រើន តែអ្នកផ្សាយអត់ច្បាប់ចេញមកច្រើនតាមអនឡាញ ដែលជួនកាលរកប្រភពអត់ឃើញទេ ចេញពីក្រៅប្រទេសមកក៏មានដែរ។ លោកស្រីចាត់ទុកថា៖ ទោះជាយ៉ាងណា យើងខិតខំទាំងអស់គ្នា ហេីយសុំកុំជឿតាមការផ្សាយបែបនេះ។ អរគុណច្រើន។ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងបែបនេះខណៈមានការលើកឡើងថា៖ «សូមក្រសួងសុខាភិបាល មេត្តាតាមដាន
ទៅលើក្រុមលក់ផលិតផលបំប៉នសុខភាពតាមអនឡាញ»។ ក្នុងនោះបានសរសេរជាចំងល់ថា៖
1-ពួកគេឡាយ និយាយហួសការពិតនៃគុណភាពរបស់ពួកគេដែលអាចព្យាបាលរោគច្រើនមុខ ដូចជាឬសដូង រោគស្រ្តី ក្រពះ ពោះវៀន ….ជាដើម។
2-នៅពេលឡាយ ពួកគេខ្លះក៏បានបង្កើតក្រុមការងារអោយខំមិន ថាហូបអាហារបំប៉នគេទៅ រឺ សារ៉ាយ គេទៅបានជា និង ធូរសះស្បើយជាដើម ។
3-ការឡាយភូតកុហក់ នឹងលើសពីការពិត យ៉ាងនេះធ្វើអោយប្រជាជនមួយចំនួនលង់ចាញ់បោក ទិញផលិតផលពួកគេ ដើម្បីយកទៅផឹកសាកល្បង (ខ្លះអស់១០០ -២០០ដុល្លា ) ។
4-ពួកគេឡាយហ្វេសបុក ជារៀងរាល់ថ្ងៃ និងបានបូតលុយ អស់ច្រើនរយដុល្លា ដើម្បីទាក់ទាញអ្នកដែលទាន់ទិញ អោយសាកទិញ ផលិតផលរបស់ពួកគេ ។
ដូច្នេះដើម្បីកុំអោយប្រជាជនចាញ់បោក ក្រុមអ្នកលក់ផលិតផលអាហារបំប៉ន រឺ សារ៉ាយសមុទ្រ ថាបានព្យាបាលរោគ ជាច្រើនប្រភេទ បានទៀតនោះ គឺសូមខាងក្រសួងសុខាភិបាលមេត្តាពិនិត្យ អោយបានច្បាស់លាស់ នឹងកំណត់នៃគុណភាពរបស់ផលិតផលទាំងនោះផង ។ ព្រោះថា នៅពេលឡាយ ម្តងៗ ពួកគេ តែងតែលើកយក ពីច្បាប់របស់ពួកគេ ដែលបានទទួលស្គាល់ពីក្រសួងសុខាភិបាល
។ការយកតែមក្រសួងសុខាភិបាល មកអំណះអំណាងបែបនេះ ធ្វើអោយប្រជាជនយល់ថា សារ៉ាយ រឺ អាហារបំប៉នពួកគេ ជាឱសថ អាចព្យាបាល ទៅលើមនុស្សគ្រប់វ័យ ( ក្មេងផឹកអោយសាច់ស្អាត ចាស់ផឹកអោយអាយុយឺនយូរ នឹងរោគផ្សេងៗទៀត…ដែលក្រសួងសុខាភិបាល បានអនុញ្ញាតិ អោយពួកគេប្រកបអាជីវកម្ម ៕
ដោយ៖ សិលា