លោកស្រី ឱ វណ្ណឌីន៖ យើងខិតខំទាំងអស់គ្នា​ ហើយសុំកុំជឿតាមការផ្សាយតាមអនឡាញទៅលើក្រុមលក់ផលិតផលបំប៉នសុខភាព

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងអរគុណច្រើនចំពោះការលើកឡើងជាសំណួរ ចំងល់ផ្សេងៗ ក្នុងនោះលោកស្រីបានបញ្ជាក់ថា៖ ក្រសួងធ្វើការតាមដាននិងឆ្លើយតបរៀងរាល់ថ្ងៃ​ តែសំខាន់នោះ​ សូមបងប្អូនកុំជឿ​ កុំទិញប្រើនិងចូលរួមទប់ស្កាត់ទាំងអស់គ្នា​។  ក្រសួងបានធ្វើការងារនេះច្រើន​ តែអ្នកផ្សាយអត់ច្បាប់ចេញមកច្រើនតាមអនឡាញ​ ដែលជួនកាលរកប្រភពអត់ឃើញទេ​ ចេញពីក្រៅប្រទេសមកក៏មានដែរ។ លោកស្រីចាត់ទុកថា៖ ទោះជាយ៉ាងណា​ យើងខិតខំទាំងអស់គ្នា​ ហេីយសុំកុំជឿតាមការផ្សាយបែបនេះ។  អរគុណច្រើន។ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងបែបនេះខណៈមានការលើកឡើងថា៖ «សូមក្រសួងសុខាភិបាល មេត្តាតាមដាន

ទៅលើក្រុមលក់ផលិតផលបំប៉នសុខភាពតាមអនឡាញ»។ ក្នុងនោះបានសរសេរជាចំងល់ថា៖

1-ពួកគេឡាយ និយាយហួសការពិតនៃគុណភាពរបស់ពួកគេដែលអាចព្យាបាលរោគច្រើនមុខ ដូចជាឬសដូង រោគស្រ្តី ក្រពះ ពោះវៀន ….ជាដើម។

2-នៅពេលឡាយ ពួកគេខ្លះក៏បានបង្កើតក្រុមការងារអោយខំមិន ថាហូបអាហារបំប៉នគេទៅ រឺ សារ៉ាយ គេទៅបានជា និង ធូរសះស្បើយជាដើម ។

3-ការឡាយភូតកុហក់ នឹងលើសពីការពិត យ៉ាងនេះធ្វើអោយប្រជាជនមួយចំនួនលង់ចាញ់បោក ទិញផលិតផលពួកគេ ដើម្បីយកទៅផឹកសាកល្បង (ខ្លះអស់១០០ -២០០ដុល្លា ) ។

4-ពួកគេឡាយហ្វេសបុក ជារៀងរាល់ថ្ងៃ និងបានបូតលុយ អស់ច្រើនរយដុល្លា ដើម្បីទាក់ទាញអ្នកដែលទាន់ទិញ អោយសាកទិញ ផលិតផលរបស់ពួកគេ ។

ដូច្នេះដើម្បីកុំអោយប្រជាជនចាញ់បោក ក្រុមអ្នកលក់ផលិតផលអាហារបំប៉ន រឺ សារ៉ាយសមុទ្រ ថាបានព្យាបាលរោគ ជាច្រើនប្រភេទ បានទៀតនោះ គឺសូមខាងក្រសួងសុខាភិបាលមេត្តាពិនិត្យ អោយបានច្បាស់លាស់ នឹងកំណត់នៃគុណភាពរបស់ផលិតផលទាំងនោះផង ។ ព្រោះថា នៅពេលឡាយ ម្តងៗ ពួកគេ តែងតែលើកយក ពីច្បាប់របស់ពួកគេ ដែលបានទទួលស្គាល់ពីក្រសួងសុខាភិបាល

។ការយកតែមក្រសួងសុខាភិបាល មកអំណះអំណាងបែបនេះ ធ្វើអោយប្រជាជនយល់ថា សារ៉ាយ រឺ អាហារបំប៉នពួកគេ ជាឱសថ អាចព្យាបាល ទៅលើមនុស្សគ្រប់វ័យ ( ក្មេងផឹកអោយសាច់ស្អាត ចាស់ផឹកអោយអាយុយឺនយូរ នឹងរោគផ្សេងៗទៀត…ដែលក្រសួងសុខាភិបាល បានអនុញ្ញាតិ អោយពួកគេប្រកបអាជីវកម្ម ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print