ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ចុះណែនាំ និង ធ្វេីកិច្ចសន្យាដល់មណ្ឌល កំសាន្ត និង ក្រុមហ៊ុនានាអោយផ្អាកការរៀបចំពិធីអាពាហ៍ពិពាហ៍ ការជួបជុំ ការជប់លៀង កិច្ចប្រជុំធំៗ និងការប្រគុំតន្ត្រីនានាចាប់ពីពេលនេះរហូតដល់ថ្ងៃទី១ ដល់ ១៦ ខែធ្នូ ឆ្នាំ២០២០ មានដូចខាងក្រោម ៖
១ – សង្កាត់ចាក់អង្រែលេី ៖ ចុះណែនាំដល់ក្រុមហ៊ុន អឺប៊េនហាប់ អោយ ផ្អាកទទួលកម្មវិធី ជួបជុំគ្នា ។
២ – សង្កាត់ចាក់អង្រែក្រោម ៖ ចុះណែនាំដល់មណ្ឌលម៉ូឌែន២ ដែលមានអ្នកកក់រៀបអាពាហ៍ពិពាពាហ៍ចំនួន ១៥ គូរអោយផ្អាកសិន ។
៣– សង្កាត់បឹងទំពន់ទី ១ ៖ បានចុះណែនាំក្លឹបកំសាន្តប៊ូឡាញ ផ្លូវ ២៧១ ភូមិសន្សំកុសល ។
៤ – សង្កាត់បឹងទំពន់ទី២ ៖ ចុះណែនាំមង្គលឧត្តមអោយផ្អាករៀបអាពាហ៍ពិពាហ៍ដោយមានអ្នកកក់ចំនួន ០៥ គូរ ម្ចាស់បានឯកភាពតាមការណែនាំរបស់រដ្ឋបាល សង្កាត់បឹងទំពន់ ២ ។
៥ – សង្កាត់ស្ទឹងមានជ័យទី៣ ៖ វិមានសុភមង្គលមិនមានបេីកដំណេីរទេ ។
៦ – សង្កាត់ស្ទឹងមានជ័យទី១ ៖ គ្មាន ។
៧ – សង្កាត់ស្ទឹងមានជ័យទី២ ៖ គ្មាន។
ក្នុងមូលដ្ឋាន ខណ្ឌមានជ័យ សរុប មាន ៧សង្កាត់ បានចុះណែនាំ ៤ទីតាំង ក្នុងការហាមមិនអោយទទួលការរៀបចំពិធីផ្សេងៗ និង មានកក់កន្លែងសំរាប់ រៀបអាពាហ៌ពិពាហ៌ គិតត្រឹមថ្ងៃទី ១ ដល់ ថ្ងៃទី ១៦ធ្នូ មាន ចំនួន ២០ គូរ ៕ដោយ៖ស តារា