ភ្នំពេញ៖ ស្ថានកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម មានកិត្តិយសសូម គោរពជម្រាបជូន បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានវត្តមាននៅទីក្រុងហូជីមិញ មេត្តាជ្រាបថា នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សារព័ត៌មាន Thanhrien.Vn_បានចុះ ផ្សាយតាមគេហទំព័រថា មានករណ៏ឆ្លងជំងឺកូវីដ ១៩ ក្នុងសហគមន៍ នៅទីក្រុងហូជីមិញ គឺអ្នកជំងឺទី ១៣៤៧៧ ជាជនជាតិវៀតណាម ។
ក្នុងកំឡុងពេលពីថ្ងៃទី១៨ – ២៥ ខែវិច្ឆិកា តាមការសើបអង្កេតបឋម អ្នកជំងឺ ១៣៤៧ បានធ្វើដំណើរទៅកាន់ទីកន្លែងមួយចំនួនដូចជា ទៅបង្រៀនភាសាអង់គ្លេសនៅមជ្ឈមណ្ឌល KEY English នៅខណ្ឌតិនឋិញ និងសាខាផ្សេងទៀតនៅខណ្ឌទី១០ ទៅហាងកាហ្វេ និងទៅការ៉ាអូខេ នៅទីក្រុងហូជីមិញ។
សរុបចំនួនមនុស្សដែលបានប៉ះពាល់ផ្ទាល់ (F1) ជាមួយអ្នកជំងឺ ១៣៤៧ តាមការសើប អង្កេតបឋមមានចំនួន៣៨នាក់ (បានប្រមូលដាក់ចត្តាឡីស័ក និងយកសំណាកទៅធ្វើតេស្តរក មេរោគកូវីដ១៩) ចំនួនមនុស្សដែលបានប៉ះពាល់ប្រយោល (F2) គឺ ១៥៤នាក់ (ក្នុងនោះមាន ៦២នាក់ នៅខណ្ឌតិនចិញ និង ៩២នាក់ខណ្ឌទី១០)។ អាជ្ញាធរមានសមត្ថកិច្ចវៀតណាមកំពុង សស្រាក់សស្រាំ តាមប្រមូលអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលដទៃទៀត ដើម្បីយកមកធ្វើ ចត្តាឡីស័ក និងយកសំណាកទៅពិនិត្យរកមេរោគកូវីដ១៩។
ស្ថានអគ្គកុងស៊ុលសូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជ្រាបជា ព័ត៌មាន ទន្ទឹមនេះ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា បងប្អូននឹងបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយ ពាក់ម៉ាសលាងដៃនិងសាប៊ូ ឬទឹកលាងដៃប្រឆាំងមេរោគឲ្យបានញឹកញាប់ រក្សាគម្លាត ពិសេសគឺ អនុវត្តតាមវិធានសុខាភិបាល ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺឆ្លងអូវីដ១៩ ដើម្បីសុខមាលភាព របស់បងប្អូន។ ស្ថានអគ្គកុងស៊ុល សូមផ្តល់ជូនលេខទូរស័ព្ទ សម្រាប់ទំនាក់ទំនងក្នុងករណីបន្ទាន់៖
(+84) 2838292751 ឬ លោក ព្រីង សុខ កុងស៊ុល ០៣៩ ៩៥៥៦ ៣៧៧ និងម៉ីម៉ែ[email protected] ៕
ដោយ៖ សិលា