អភិបាលរាជធានីភ្នំពេញ អំពាវនាវដល់ម្ចាស់ទីតាំងជួល និងផ្ដល់សេវាផ្សេងៗ កុំកាត់លុយ ឬយកលេសទាមទារសំណងពីម្ចាស់កម្មវិធី ត្រូវពន្យារពេលដោយសារកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បងប្អូនប្រជាពលរដ្ឋដែលគ្រោងរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យ និងកម្មវិធីជួបជុំផ្សេងៗបានសម្រេច លើកពេល ឬរំសាយកម្មវិធី ដើម្បីចូលរួមទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា នៅ រាជធានីភ្នំពេញ។

ដើម្បីជាការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់កម្មវិធីទាំងអស់ ដែលបានគោរព និងអនុវត្ត យ៉ាងខ្ជាប់ខ្លួនតាមការណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី ជាម្ចាស់មជ្ឈមណ្ឌលអគារ ភោជនីយដ្ឋាន ទីតាំងសម្រាប់ជួលរៀបចំកម្មវិធីទាំងអស់ ម្ចាស់សម្អាងការ ម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អាជីវកម្មលក់ ភេសជ្ជៈ ផ្កា និងសម្ភារនានា ក៏ដូចក្រុមហ៊ុន ឬអាជីវករដែលផ្តល់សេវាកម្មផ្សេងៗដល់ការរៀបចំកម្មវិធីទាំងអស់ សូមមេត្តាយោគយល់អធ្យាស្រ័យ និងសូមកុំកាត់លុយ ឬយកលេសទាមទារសំណងនៃការខាតបង់ពីម្ចាស់កម្មវិធី ដែលបានកក់ប្រាក់ ព្រមទាំងជៀសវាងការយកឱកាសនេះ ដើម្បីកេងចំណេញពីប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចូលរួម ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលនៃមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញមានក្តីសង្ឃឹមទុកជាមុនថាឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាម្ចាស់មជ្ឈមណ្ឌលអគារ ភោជនីយដ្ឋាន ទីតាំងសម្រាប់ជួលរៀបចំកម្មវិធីទាំងអស់ ម្ចាស់សម្អាងការ ម្ចាស់ អាជីវកម្មចុងភៅ ម្ចាស់អាជីវកម្មលក់ភេសជ្ជៈ ផ្កា និងសម្ភារនានា ក៏ដូចក្រុមហ៊ុន ឬអាជីវករដែលផ្តល់សេវាកម្មផ្សេងៗ ដល់ការរៀបចំកម្មវិធីទាំងអស់នឹងចូលរួមរនុវត្តតាមខ្លឹមសារនៃសេចក្តីអំពាវនាវនេះ ដោយស្មារតីយោគយល់អធ្យាស្រ័យ ខ្ពស់ និងឈរលើស្មារតីសាមគ្គីជាតិជាធ្លុងមួយ ក្នុងការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ក្នុងសហគមន៍ ជាក់ជាមិនខាន៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print