មនុស្ស២នាក់ បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសធ្ងន់ ខណៈរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សទាំងកំរោល នៅទីក្រុង Trier ស្ថិតភាគនិរតីនៃប្រទេសអាល្លឺម៉ង់

ចែករំលែក៖

អន្តរជាតិ៖ រថយន្ត Ranger Rover មួយគ្រឿង ពណ៌ប្រផេះ បានបើកបរក្នុងល្បឿនយ៉ាងលឿនទៅបុកហ្វូងមនុស្ស ដែលកំពុងដើរបណ្តាលឲ្យពួកគេប៉ើងទៅលើអាកាស នៅទីក្រុង Trier ស្ថិតភាគនិរតីនៃប្រទេសអាល្លឺម៉ង់ បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ២នាក់បានស្លាប់និង ១៥នាក់ទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០។

ដោយឡែកជុំវិញករណីខាងលើនេះ តាមរយៈសារបង្ហោះនៅលើ Twitter មន្ត្រីប៉ូលីស បាននិយាយថា អាជ្ញាធរប៉ូលីសបានទៅដល់កន្លែងកើតហេតុ ជាមួយនឹងសេវាកម្មបន្ទាន់ ហើយបានស្នើសុំឲ្យប្រជាពលរដ្ឋចៀសឆ្ងាយពីទីតាំងកើតហេតុនោះ។

ជាមួយគ្នានេះ អ្នកនាំពាក្យប៉ូលីស បាននិយាយថា រថយន្តត្រូវបានបញ្ឈប់ ហើយអ្នកបើកបរក៏ត្រូវបានឃាត់ខ្លួនផងដែរ។ ប៉ុន្តែ ភ្លាមៗនោះគេមិនទាន់ដឹងអំពីមូលហេតុ នៅពីក្រោយហេតុការណ៍នេះនៅឡើយទេ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print