ក្រសួងសុខាភិបាល សម្រេចអនុញ្ញាតឲ្យផ្សារទំនើប AEON I បើកដំណើរឡើងវិញចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ

ចែករំលែក៖

ភ្នំពេញ៖ នេះបើយោងតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា៖ ក្រសួងសុខាភិបាល សម្រេចអនុញ្ញាតឲ្យផ្សារទំនើប AEON I បើកដំណើរឡើងវិញចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ យោងតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះក្រសួងសុខាភិបាល សូមប្រកាស ជូនសាធារណជនជ្រាបថា ក្រសួងសម្រេចអនុញ្ញាតឲ្យផ្សារទំនើប AEON I បើកឡើងវិញ ចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ ក្រោយពិនិត្យសំណាកមនុស្ស៣២០១នាក់អវិជ្ជមានកូវីដ១៩ទាំងអស់។

សូមបញ្ជាក់ថា៖ កាលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅថ្មីៗ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទផ្សារអ៉ីអន១ ជាបណ្តោះអាសន្ន ក្រោយពេលរកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តីខ្មែរម្នាក់ ដែលរូបគាត់បានចូលទៅកាន់ផ្សារនេះញ៉ាំអាហារ និងទិញអីវ៉ាន់មួយចំនួន។

ដោយឡែកលោកស្រី យក់ សម្បត្តិ បានបន្ថែមថា ការអនុញ្ញាតបើកដំណើរការផ្សារទំនើប AEON I ឡើងវិញ ក្រោយបានបិទបណ្តោះអាសន្នរយៈពេល៣ថ្ងៃ ក្រសួងសុខាភិបាលក៏បានពិភាក្សាជាមួយសាលារាជធានីភ្នំពេញ ក៏ដូចជាមានការស្នើសុំពីម្ចាស់ផ្សារទំនើបអុីអន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្រសួងគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន សុំគោលការណ៍បើកដំណើរឡើងវិញ ដើម្បីជាផ្តល់ឱកាសឲ្យអាជីវករទាំងអស់ អាចដំណើរការអាជីវកម្មរបស់ខ្លួន ដោយអនុវត្តតាមវិធានសុខាភិបាលជាកំហិត ចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print