នាយករដ្ឋមន្រ្តីទីម័រឡេស្ត ផ្ញើសារជូនថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះការឧបត្ថម្ភម៉ាស១លាន៥ម៉ឺន និងបរិក្ខារពេទ្យជាច្រើន ដល់ប្រទេសទីម័រឡេស្ត

ចែករំលែក៖

ភ្នំពេញ៖ លោក ទួរ មាតាន់ រ៉ូអាក់ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត បានផ្ញើសារជូនពរ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ ចំពោះការឧបត្ថម្ភម៉ាស១លាន៥ម៉ឺន និងបរិក្ខារពេទ្យជាច្រើន ដល់ប្រទេសទីម័រឡេស្ត ។ ដោយលោកសរសេរថា៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ជាកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលខ្ញុំបានទទួលនូវលិខិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយ នាំមកនូវការប្តេជ្ញាចិត្ត និងសាមគ្គីភាពដ៏រឹងមាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយឧបត្ថម្ភដល់ប្រទេសទីម័រឡេស្តេ នៅក្នុងដំណាក់កាលប្រឈមដ៏ធ្ងន់ធ្ងរនេះ។

តាងនាមរដ្ឋាភិបាល និងប្រជាជនទីម័រឡេស្តេ ខ្ញុំសូមសម្តែងនូវការដឹងគុណដ៏ស្មោះស្ម័គ្រជូន ចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការផ្តល់នូវម៉ាស់ ចំនួន ១លាន និងសម្ភារៈវេជ្ជសាស្រ្តផ្សេងទៀត ជូនដល់ប្រជាជនទីម័រឡេស្ដេ។ កាយវិការសាមគ្គីភាព នេះ គឺជាការបោះជំហានទៅមុខក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរ និងជាការគូស បញ្ជាក់នូវសមានចិត្តចែករំលែក និងការយកចិត្តទុកដាក់ទៅវិញទៅមករវាងប្រជាជន នៃព្រះរាជាណាចក្រ កម្ពុជា និងប្រជាជនទីម័រឡេស្តេ។ ដូចការលើកឡើងដ៏ត្រឹមត្រូវរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែល ថា នេះគឺជាកិច្ចសហប្រតិបត្តិការដែលនឹងអនុញ្ញាតឱ្យយើងអាចជំនះបានលើជំងឺរាតត្បាត កូដ-១៩។

ខ្ញុំសូមឆ្លៀតឱកាសនេះ សូមសម្តែងផងដែរនូវការដឹងគុណចំពោះការគាំទ្រឥតងាករេរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទីម័រឡេស្តេ ក្នុងការចូលជា សមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក អស់រយៈកាល ជាច្រើនឆ្នាំកន្លងមក។ ខ្ញុំនៅតែ បន្តពឹងផ្អែកលើការគាំទ្រនេះ នៅក្នុងកិច្ចដំណើរការនាំទៅរកការអនុម័តឱ្យប្រទេសទីម័រឡេស្តេក្លាយជា សមាជិកទី ១១ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ។
សូម សម្តេចតេជោនាយករដ្ឋមន្ត្រី មេត្តាទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print