ទីក្រុងហូជីមិញ​បិទសាកលវិទ្យា​ល័យ៥កន្លែង សិស្ស១សែននាក់ ផ្អាកការសិក្សា ទប់ស្កាត់ការឆ្លងកូវីដ​-១៩

ចែករំលែក៖

នៅក្នុងមហាវិទ្យាល័យគរុកោសល្យ ទីក្រុងហូជីមិញបានសម្រេចបិទជាបណ្តោះអាសន្ន ដោយឲ្យសិស្ស ១៤ពាន់នាក់រៀនតាមអនឡាញ​ចាប់ពីថ្ងៃទី​២ខែធ្នូ ដល់ថ្ងៃទី​១៣ខែធ្នូ។ ការសម្រេចបែបនេះក្រោយពេលមានសិស្សម្នាក់​ជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺ ទី១៣៤៧​ ជាគ្រូភាសាអង់គ្លេសមកពីមជ្ឈមណ្ឌលភាសាបរទេស Key English ។
សិស្សម្នាក់ដែលប៉ះពាល់ជាមួយអ្នកជំងឺ បានធ្វើតេស្តម្តងរួចមកហើយដោយ​អវិជ្ជមាន ​ប៉ុន្តែដើម្បីទប់ស្កាត់ការឆ្លងជាទ្រង់ទ្រាយធំ គឺត្រូវតែឲ្យសិស្សទាំងអស់រៀនតាមអនឡាញ ជៀសវាងជួបគ្នាផ្ទាល់ក្នុងពេលនេះ។
ចំណែកមហាវិទ្យាល័យ ភាសាបរទេសទីក្រុងហូជីមិញ ក៏បានឲ្យសិស្សសម្រាកពីថ្ងៃទី​៣ខែធ្នូដល់ថ្ងៃទី៦ខែធ្នូដែរ។ ចំណែកគ្រូបង្រៀននឹងទៅសាលាជាប្រចាំ។
ដោយឡែក មហាវិទ្យាល័យ ​ហិរញ្ញវត្ថុ និងទីផ្សារទីក្រុងហូជីមិញ​ក៏បានឲ្យសិស្ស​ឈប់ពីថ្ងៃទី២​ដល់ថ្ងៃទី​៥ខែធ្នូ​ ដើម្បីបង្ការឆ្លងកូវីដ​-១៩​។
មហាវិទ្យាល័យបច្ចេកវិទ្យាទីក្រុងហូជីមិញ ដែលមានសិស្សដល់ទៅ​៣ម៉ឺននាក់ក៏បានឲ្យឈប់សម្រាកដល់ថ្ងៃទី​៦ខែធ្នូ ដោយសារតែ អ្នកជំងឺទី​1342 នៅពេលធ្វើចត្តាឡីស័ក​បានមកសាលា។
ក្រៅពីនេះទីក្រុងហូជីមិញ ក៏បានយកវត្ថុសំណាកមនុស្ស៧៣៧នាក់ ដែលជាប់ពាក់ព័ន្ធនិឹងអ្នកជំងឺកូវីដ​-១៩ថ្មីទៅធ្វើតេស្តដែរ ក្នុងនោះមាន​៣៧នាក់ទៅកៀកអ្នកជំងឺ, ក្នុង១៣៤២នាក់ក៏បានរកឃើញម្នាក់វិជ្ជមាន ចំណែក​៣៦នាក់ទៀតអវិជ្ជមាន ។ នេះជាករណីផ្ទុះការឆ្លងកូវីដ​-១៩​ក្នុងសហគមន៍ជាលើកដំបូង ក្រោយរយៈពេល​៨៩​ថ្ងៃ​មកនេះ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print