រដ្ឋាភិបាលអង់គ្លេសបានផ្តល់លិខិត​អនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងPfizer-BioNTech

ចែករំលែក៖

រដ្ឋាភិបាលអង់គ្លេសបានផ្តល់លិខិតអនុញ្ញាតឲ្យធ្វើចរាចរណ៍និងប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ផលិតដោយក្រុមហ៊ុន អាមេរិក-អាល្លឺម៉ង់ ​Pfizer-BioNTech។
ការប្រកាសរបស់រដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់យ៉ាងច្បាស់ថា​«នៅថ្ងៃនេះ ​រដ្ឋាភិបាលបានឯកភាព​ឲ្យស្ថាប័នគ្រប់គ្រងឱសថ អង់គ្លេស(MHRA) ផ្តល់លិខិត អនុញ្ញាតឲ្យចែកចាយនិងប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ របស់ក្រុមហ៊ុន​Pfizer-BioNTech ។ នៅសប្តាហ៍ក្រោយនឹងប្រើប្រាស់នៅទូទាំងប្រទេស។
ពាក់ព័ន្ធនឹងវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ នោះផងដែរ​​ ប្រទេសជាសមាជិកសហគមន៍អឺរ៉ុបបានពិភាក្សាគ្នាដើម្បីកំណត់ពេលវេលាចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​។ នាយកដ្ឋានគ្រប់គ្រងឱសថសហគមន៍អឺរ៉ុប (EMA) បានប្រកាសឲ្យដឹងថា ​ យ៉ាងយឺតបំផុតគឺនៅថ្ងៃទី​២៩ខែធ្នូ ពលរដ្ឋនៅអឺរ៉ុបនឹងចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ របស់ក្រុមហ៊ុនPfizer-BioNTech ។
បច្ចុប្បន្នបណ្តាក្រុមហ៊ុនផលិត វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ទាំង របស់រុស្ស៊ី ចិន អាមេរិក អឺរ៉ុប គឺមានប្រសិទ្ធភាពនិងសុវត្ថិភាពជាង ៩៥ភាគរយទាំងអស់ ។ជាមួយនឹងលទ្ធផលល្អនោះ ពិភពលោកនឹងមិនមានករណីឆ្លងកូវីដ​-១៩ច្រើនទៀតឡើយនៅក្នុងឆ្នាំ​២០២១។ បច្ចុប្បន្ន ពិភពលោកមានអ្នកឆ្លងដល់ទៅជាង​៦៤លាននាក់ ស្លាប់ជាង ១,៤៨លាននាក់ និងជាសះស្បើយជាង៤៤,៥លាននាក់ផងដែរ​៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print