ពលរដ្ឋជប៉ុន១២៦លាននាក់នឹងទទួលបានការចាក់វ៉ាក់សាំងដោយអត់គិតថ្លៃ​

ចែករំលែក៖

រដ្ឋាភិបាលជប៉ុននឹងចាក់វ៉ាក់សាំង ដល់ពលរដ្ឋទាំង១២៦លាននាក់ ដោយអត់គិតថ្លៃ​តាមច្បាប់ថ្មីដែលសភាបានអនុម័ត នាថ្ងៃទី​២ខែធ្នូនេះ​។ ការអនុម័តច្បាប់ខាងលើកើតឡើងក្នុងពេលដែលចំនួនអ្នកឆ្លងកូវីដ​-១៩ បន្តកើនឡើងក្នុងប្រទេសនេះ។
សារព័ត៌មាន AFP ​បានផ្សាយថា ចំពោះស្ថានភាពខាងលើ រដ្ឋសភា អនុម័តច្បាប់ខាងលើនឹងផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋដោយចាក់វ៉ាក់សាំងអត់គិតថ្លៃ។ តាមសារព័ត៌មាន Japan Times បានផ្សាយថា មន្ត្រីក្នុងតំបន់ ក្រសួងនិង មន្ទីរសុខាភិបាលជាអ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រង និងចាក់វ៉ាក់សាំងបង្ការដល់ពលរដ្ឋទាំងអស់​។
ជប៉ុនបានបញ្ជាទិញវ៉ាក់សាំង ៦០លានដូសពីក្រុមហ៊ុន Pfizer និង២៥លានដូសពីក្រុមហ៊ុន Moderna ។ ជាមួយគ្នានោះជប៉ុននឹងទទួលបានវ៉ាក់សាំង ១២០លានដូសពីក្រុមហ៊ុន AstraZeneca ក្នុងពេលឆាប់ៗ ។ ចំណែកក្រុមហ៊ុនPfizer និង Moderna កំពុងតែផ្តោតទៅលើការផ្គត់ផ្គង់នៅអាមេរិក​និងអឺរ៉ុប ក្រោយការធ្វើតេស្តមានប្រសិទ្ធភាពខ្ពស់​។
ចាប់តាំងពីការផ្ទុះកូវីដ​-១៩ មកទល់ពេលនេះ ជប៉ុនមានករណីស្លាប់ដោយកូវីដ​-១៩​ដល់ទៅ​២០០០នាក់។ ជាមួយគ្នានេះជប៉ុន​ក៏កំពុងប្រឈមការឆ្លងជាលើកទីបីផងដែរ ហើយប៉ុន្មានថ្ងៃចុងក្រោយនេះមានករណីឆ្លងកើនឡើងខ្ពស់៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print