សម្តេចតេជោ ហ៊ុន សែន អរគុណក្រុមហ៊ុនអាកាសចរណ៍ (ខេមបូឌា អ៊ែរវ៉េ)ផ្តល់យន្តហោះដឹកម៉ាស និងបរិក្ខារពេទ្យទៅប្រទេសទីម័រ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រលប់ថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ រាជធានីភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតថ្លែងអំណរគុណជូនចំពោះក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរ (Cambodia Airways Co., Ltd.)។

ក្នុងសម្តេចថ្លែងថា៖ រាជរដ្ឋាភិបាលកម្ពុជាសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះក្រុមហ៊ុន អាកាសចរណ៍ ខេមបូឌា អ៊ែរ ដែលបានជួយឧបត្ថម្ភការហោះហើរជាមនុស្សធម៌ជាលើកទី ២ ដឹកជញ្ជូនម៉ាស ចំនួន ១លាន៥ម៉ឺន និងបរិក្ខាពេទ្យសរុបចំនួន ១២មុខ សម្រាប់ប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា យកទៅជូនរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្ត នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ នេះ។ សូមជូនពរ ថ្នាក់ដឹកនាំក្រុមហ៊ុន និងសហការីទាំងអស់នៃក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ បានជួបប្រទះតែនឹងពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print