ប្រជានេសាទប្រទះឃើញសាកសពបុរសម្នាក់ស្លាប់អណ្ដែតទឹកសមុទ្រមកទើរលើថ្ម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានឲ្យដឹងជាបឋមថា  នៅខាងលិចកោះដំឡូង (ប្រជុំកោះ តាង) បានប្រទះឃើញសាកសពមនុស្សប្រុសម្នាក់ អណ្តែតមកទេីរលើថ្ម (មិនទាន់ស្គាល់អត្តសញ្ញាណ) ស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

តាមសមត្ថកិច្ចថា នៅលើស្មាក្រោយខ្នងនិងដៃឆ្វេងសាកសព មានសាក់អក្សរនិងរូបមួយចំនួន ហើយនៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ កម្លាំងកងការពារ កោះលេខ៣ (កោះតាង) នៃ បញ្ជាការដ្ឋានកោះឆ្នេរកងទ័ពជើងទឹក បានរៀបចំវេចខ្ចប់ ដឹកសាកសពយកមកក្រុងព្រះសីហនុ ប្រគល់ជូននគរបាលបច្ចេកទេសវិទ្យាសាស្រ្ត ដេីម្បីធ្វេីកោសល្យវិចយ័ស្រាវជ្រាវ រកអត្តសញ្ញាណនឹងមូលហេតុនៃការស្លាប់ ៕ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print