បុរសវ័យចំណាស់ជនជាតិទំពួនម្នាក់ត្រូវរថយន្តបុកស្លាប់យ៉ាងអណោចអធម័បំផុត

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តសាំយ៉ុងបើកបុកបុរសវ័យចំណាស់ម្នាក់បណ្តាលឲ្យស្លាប់ នៅសង្កាត់យក្សឡោម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទី ព្រឹកថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០១៦ ខណៈពេលដែលជនរងគ្រោះ កំពុងដើរថ្មើរជើងនៅលើផ្លូវជាតិលេខ ៧៨ ត្រង់ចំណុចផ្លូវចុះចំណោត ស្ថិតក្នុងភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។

បើតាមសាក្សីដែលឃើញហេតុការបានឲ្យដឹងថា ពួកគាត់បានឃើញ រថយន្តម៉ាកសាំយ៉ុងរត់ឈ្នួល ពណ៌លឿង (មិនចាំស្លាកលេខ) ចងម៉ូតូពីក្រោយមួយគ្រឿង បើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ស្របពេលដែលបុរស វ័យចំណាស់ម្នាក់ជនជាតិទំពួន ដើរថ្មើរជើងពីលិចទៅកើត បញ្ច្រាស់ទិសគ្នា មកដល់ចំណុចកើត ហេតុខាងលើក៏បុកពេញទំហឹងតែម្តង។ ក្រោយកើតហេតុសមត្ថកិច្ច មូលដ្ឋានចុះជួយអន្តរាគមន៍ ដឹកបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរ ពេទ្យបង្អែកខេត្តរតនគិរី។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជក់ថា បុរសវ័យចំណាស់ម្នាក់ដែលស្លាប់នោះ ជនជាតិទំពួន មានឈ្មោះ តោ នី អាយុ៧៥ឆ្នាំ ទីលំនៅភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង ជាមនុស្សញៀនស្រា គឺផឹកស្រវឹងរាល់ថ្ងៃ។
ជាមួយគ្នានឹងករណី គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះដែរប្រជាពលរដ្ឋ បានសុំណូមពរសុំឲ្យ សមត្ថកិច្ចជំនាញ នគរបាលចរាចរណ៍ជើងគោកខេត្តធ្វើយ៉ាងណារករថយន្តបង្កហេតុគ្រោះថ្នាក់ខាងលើនេះយកមក ដោះស្រាយតាមផ្លូវច្បាប់ ៕

image

image

image

image

image

image

...

ដោយ៖ វុទ្ធ ឦសាន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print