អាកណ្តូបប្រលះគ្នាដូចរន្ទះរបួសធ្ងន់ទាំងសងខាងនៅស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់កើតឡើងរវាងម៉ូតូ និងម៉ូតូបណ្តាលឲ្យមនុស្សស្រី២នាក់រងរបួសធ្ងន់ និងបុរសម្នាក់ទៀតរងរបួសស្រាល។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ វេលា  ម៉ោង៦ និង៤៥នាទីព្រឹក នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅ ភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប រវាងម៉ូតូនិង ម៉ូតូ ។

បើតាមអ្នកបានឃើញផ្ទាល់ភ្នែកបានឲ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់ឈ្មោះរៀមសារិន ភេទប្រុស អាយុ៣១ឆ្នាំមុខរបរកម្មររោងចក្ររស់នៅភូមិថ្មីឃុំសំបួរស្រុកស្វាយទាបជិះម៉ូតម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1Q3657 ឌុបស្ត្រីម្នាក់ឈ្មោះស៊ឹមស្រីណាក់ អាយុ២៤ឆ្នាំមុខរបរជាកម្មការិនីរោងចក្រ រស់នៅភូមិជាមួយគ្នាពីទិសខាងលិចទៅកើតលុះដល់ចំណុចកើតហេតុខាងលើក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៍ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1C-9742 បើកបរដោយឈ្មោះ មុំ សាមុល ភេទប្រុស  អាយុ៥៥ឆ្នាំ មុខរបរកសិករ បើកពីត្បូងទៅជើងឡើងពីផ្លូវលំឆ្លងកាត់ថ្នល់ជាតិលេខ១ដោយខ្វះការប្រងប្រយ័ត្នបណ្តាលឲ្យបុកគ្នាពេញទំហឹងលាន់ដូចរន្ទះចំពាក់កណ្តាលម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរសន្លប់នៅនិងកន្លែង ។ រីឯឈ្មោះរៀម សារិន ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិថ្មី ឃុំសំបួរ  រងរបួសស្រាល និងអ្នករួមដំណើរឈ្មោះ ស៊ឹម ស្រីណាក់ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ  រងរបួសធ្ងន់ធ្ងរសន្លប់នៅនិងកន្លែង។ មូលហេតុជនបង្ករឈ្មោះមុំសាមល់ បើកម៉ូតូឆ្លងកាត់ថ្នល់ខ្វះការប្រុងប្រយ័ត្ន។

ប្រភពដដែលបន្តទៀតថា ក្រោយពីគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗអ្នកស្រុកក៏បានប្តឹងសមត្ថកិច្ច និងហៅរថយន្តសាមុយដឹកជនរងគ្រោះទាំង៣នាក់មកកាន់មន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ រីឯម៉ូតូទាំងពីសមត្ថកិច្ចបានធ្វើការវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបរងចាំដោះស្រាយនៅពេលក្រោយ៕

IMG-20160218-WA0013

IMG-20160218-WA0014

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print