អាជ្ញាធរអភិវឌ្ឍន៍ទីក្រុងរបស់សិង្ហបុរីបានឱ្យដឹងថា តម្លៃផ្ទះឯកជននៅក្នុងប្រទេសសិង្ហបុរីបានធ្លាក់ចុះ៣,៧ភាគរយក្នុងឆ្នាំ២០១៥ បើធៀបនឹងឆ្នាំ២០១៤ ដែលមានអត្រា៤ភាគរយ។ តម្លៃនេះបាន ធ្លាក់ចុះ០,៥ភាគរយនៅក្នុងត្រីមាសទី៤បើធៀបនឹងត្រីមាសមុនដែលមាន១,៣ភាគរយ។
អាជ្ញាធរនេះបានបន្ថែមទៀតថា សម្រាប់ពេញមួយឆ្នាំ២០១៥នេះតម្លៃ អចលនទ្រព្យដែលមិនគិតពីទំហំដីនៅក្នុងតំបន់កណ្តាលក្រុងធ្លាក់ចុះ២,៥ភាគរយ ខណៈដែលតំបន់ក្រៅក្រុងបានធ្លាក់ចុះ ៣,៧ភាគរយ។ តម្លៃសរុបនៃអចលនទ្រព្យដែលមិនគិតពីទំហំដីបានធ្លាក់ចុះ៤,១ ភាគរយ។
ការជួលគេហដ្ឋានឯកជនបាន ធ្លាក់ចុះ៤,៦ភាគរយក្នុងឆ្នាំ២០១៥នេះ ចំណែកការជួល អចលនទ្រព្យដែលមិនគិតពីទំហំដីនៅតំបន់ទាំងពីរខាងលើបានធ្លាក់ចុះ៣,៨ភាគរយសម្រាប់តំបន់កណ្តាល ក្រុងនិង៥,៦ភាគរយសម្រាប់តំបន់ក្រៅក្រុង ។ ដោយសម្លឹងមើលទៅខាងមុខ នោះអ្នកពិគ្រោះយោបល់អចលនទ្រព្យបានមានប្រសាសន៍ថា ភាពមិនច្បាស់លាស់នៅក្នុងបរិស្ថានម៉ាក្រូសេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងមានទម្ងន់ចំពោះតម្រូវការ ។
លោកTay Kah Poh បានមាន ប្រសាសន៍ថា តាមរយៈការសម្លឹងមើល នេះខ្ញុំគិតថា សម្រាប់ខាងផ្នែកតម្រូវការ អ្នកទិញនឹងមានការប្រុងប្រយ័ត្ន។ ប្រសិនបើពួកគេកំពុងតែសម្លឹងមើលផ្ទះសម្រាប់គោលបំណងការងាររបស់ពួកគេផ្ទាល់ខ្លួននោះវានឹងគ្មានសារសំខាន់ចំពោះពួកគេទេ។ លើសពីនេះទៅទៀតនោះប្រសិនបើពួកគេជាអ្នកវិនិយោគវិញខ្ញុំគិតថា ពួកគេប្រហែលជាមិនចង់ទទួលយកនៅពេលនេះឡើយ ខណៈដែលពួកគេរំពឹងថានឹង មានការធ្លាក់ចុះបន្ថែមទៀត។
លោកក៏បានមានប្រសាសន៍ទៀតថា តួ លេខនេះក៏នឹងបង្ហាញថា ការផ្គត់ផ្គង់នា ពេលអនាគតនឹងធ្លាក់ចុះដែរ។
លោកបានបន្ថែមថា សម្រាប់ឆ្នាំខាងមុខនេះអ្នកពិគ្រោះយោបល់អចលនទ្រព្យបានមានប្រសាសន៍ថា ពួកគេរំពឹងថាទីផ្សារលក់រាយផ្នែកអចលនទ្រព្យនឹងមានស្ថិរភាពនាពេលឆាប់ៗនេះដោយមានតម្លៃធ្លាក់ចុះប្រហែលជា១,៥ទៅ៣,៥ភាគ រយប៉ុណ្ណោះ។ បើធ្វើការប្រៀបធៀបនោះ តម្លៃផ្ទះឯកជនត្រូវបានគេរំពឹងថានឹងបន្តធ្លាក់ចុះប្រហែលជា៤ភាគរយនៅក្នុង ឆ្នាំ២០១៦ ពោលគឺស្រដៀងគ្នានឹងឆ្នាំមុន ដែរ ៕
ដោយ៖ លោក រ័ត្ន