ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្ត បានរៀបចំមណ្ឌលចត្តាឡីស័កចំនួន ៥កន្លែង។
មណ្ឌលចត្តាឡីស័កចំនួន ៥កន្លែង
រួមមាន៖១.មណ្ឌលចត្តាឡីស័កថ្នាក់ខេត្តស្រុករមាសហែក(ការិយាល័យកសិកម្មស្រុក)
២.មណ្ឌលចត្តាឡីស័កថ្នាក់ខេត្តស្រុកស្វាយជ្រំ(ការិយាល័យកសិកម្មស្រុក) ៣.មណ្ឌលចត្តាឡីស័កក្រុងបាវិត(សណ្ឋាគារ អុឹម មុីហៀង) ៤.មណ្ឌលចត្តាឡីស័កក្រុងស្រុកស្វាយរៀង(ផ្ទះសំណាក់គ្រូបង្រៀន)
និងទី៥នៅមណ្ឌលចត្តាឡីស័កស្រុកកំពង់រោទិ៍(សាលាបឋមសិក្សាព្រៃស្ទៀង)។
សូមបញ្ជាក់ថាដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីការពារ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ចំពោះបងប្អូនដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃទី ២៨ វិច្ឆិកា ២០២០ ហើយសម្រាប់បងប្អូនណាដែលចង់ពិគ្រោះយោបល់ និងមានការសង្ស័យ ចង់ធ្វើតេស្តសំណាក សូមទំនាក់ទំនងតាមទីតាំងដូចខាងក្រោម៖
១.ក្រុងស្វាយរៀង នៅមន្ទីរពេទ្យបង្អែកស្វាយរៀង 012 953 975/088 477 7765
២.ស្រុកស្វាយជ្រំ នៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ 077 929 213/088 732 4346
៣.ស្រុករមាសហែក នៅមន្ទីរពេទ្យបង្អែករមាសហែក 012 308 561
៤.ក្រុងបាវិត និងស្រុកចន្ទ្រា នៅមណ្ឌលសុខភាពបាវិត ឬមណ្ឌលសុខភាពមេសថ្ងក 012 977 561/089 937 846
៥.ស្រុកស្វាយទាប ស្រុកកំពង់រោទិ៍ និងស្រុករំដួល នៅមន្ទីរពេទ្យបង្អែកស្វាយទាប ឬមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល 097 335 3392 /097 861 9991៕
ដោយ៖ យឹម សុថាន