បើយើងមានជីវិត ចង់ប្រារព្ធទិវាសិទ្ធិមនុស្សប៉ុន្មានដងក៏បាន

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន លោក ជា ច័ន្ទបរិបូរណ៍ បានថ្លែងថា៖ ឧត្ដមស្នងការ​សិទ្ធិមនុស្ស អំពាវនាវ​ដល់​ប្រជាជាតិ​ទាំងអស់​ក្រោក​ឈរ​ឡើង​ដើម្បី​សិទ្ធិមនុស្ស។

លោកថា៖ ក្រុម​សិទ្ធិ​មនុស្ស ​និង​អាជ្ញាធរ​ភ្នំពេញ​ខ្វែង​គំនិត​គ្នា​លើ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស ខណៈ​ខណៈផ្ទុះជំងឺកូវីដ១៩។

លោក​ ឃុន ថារ៉ូ​ មន្ត្រី​សម្រប​សម្រួល​ផ្នែក​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា​សង់​ត្រាល់ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​យល់​ពី​ការ​ឆ្លង​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩​នេះ​ ប៉ុន្តែ​លោក​ថា ការណ៍​នេះ​មិន​អាច​បង្អាក់​ការប្រារព្ធ​ទិវា​ដ៏​មាន​សារ​សំខាន់​នេះ​បាន​ទេ។

លោករដ្ឋលេខាធិការបានលើកឡើងថា៖ មានគេសួរគាត់ថា «តាបូរណ៌យល់ថា
អាហារដែលឆ្ងាញ់សម្រាប់យុវជននៅលើពិភពលោកគឺ សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ»។

ក៏ប៉ុន្តែចូរយើងក្រឡេកទៅមើលប្រទេមួយចំនួនក្រោយ១០ឆ្នាំនៃ ការទទួលយកអាហារដ៏ឆ្ងាញ់នេះហើយវាមានអ្វីកើតឡើង?

កាល​ពី ១០ឆ្នាំ​មុន បដិវត្តន៍អារ៉ាប់​ដែល​បាន​ចាប់​ផ្តើម​ដំបូង​ក្នុង​ប្រទេស​ទុយនីស៊ី​បាន​ឆ្លង​រាលដាល​ចូល​ទៅ​ក្នុង​ប្រទេស​អារ៉ាប់​មួយ​ចំនួន។

តែ​គេ​បាន​សង្កេត​ឃើញ​ជា​រួម​ថា ក្នុង​ចំណោម​ប្រទេស​ដែល​បាន​ភ្លួក​រសជាតិ​បដិវត្តន៍អារ៉ាប់ មាន​ប្មានប្រទេសខ្លះទទួលបានផលល្អតិចតួចហើយ ប្រទេស​ខ្លះ​លិច និង​អណ្តែត និងប្រទេសខ្លះទៀតបែរជាកំពុងមានស្ថានការណ៍​ដុនដាប​ជាង​មុន​ពេល​ផ្ទុះ​បដិវត្តន៍អារ៉ាប់​ទៅ​ទៀត។

ចេញ​ពី​ទុយនីស៊ី និង​ក្រោយ​ការ​ធ្លាក់​ពី​តំណែង​របស់​លោក​បិន អាលី​បាន ១១ថ្ងៃ បដិវត្តន៍អារ៉ាប់​ក៏​បាន​ឆ្លង​ចូល​ក្នុង​ប្រទេស​អារ៉ាប់​ផ្សេង​ទៀត​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ ២០១១ ដោយ​ចាប់​ផ្តើម​មុន​គេ​នៅ​ប្រទេស​អេហ្ស៊ីប យេម៉ែន បារ៉ែន និង​ប្រទេស​ស៊ីរី នៅ​លីប៊ី ត្រូវបានសម្លាប់ក្នុងថ្ងៃទី២០ តុលា ឆ្នាំ ២០១១ ក្រោម​អន្តរាគមន៍​របស់​កម្លាំង​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក។

ចំណែក​នៅ​ស៊ីរី បដិវត្តន៍អារ៉ាប់​ដែល​បាន​ចាប់​ផ្តើម​ក្នុង​ថ្ងៃទី១៥ មីនា ឆ្នាំ ២០១១ បាន និង​កំពុង​អូសបន្លាយ​មក​ដល់​សព្វថ្ងៃ។

បើ​គេ​ពិនិត្យ​មើល​ជា​រួម​ទៅ ក្រុម​ប្រទេស​ដែល​បាន​ភ្លួករសជាតិ​បដិវត្តន៍អារ៉ាប់​ពេញ​ពោះ​កាល​ពី ១០ឆ្នាំ​មុន មាន​តែ​ប្រទេស​ទុយនីស៊ី​មួយ​គត់​ដែល​ហាក់​បាន​ស្គាល់​ការ​ផ្លាស់ប្តូរ​ក្នុង​ផ្លូវ​វិជ្ជមានបន្តិចបន្តួចរីឯ ចំណែក​ប្រទេស​ផ្សេង​ទៀត​បន្ត​ស្គាល់​អស្ថិរភាព​ដោយ​ម្តង​លិច ម្តង​អណ្តែត និង​ខ្លះ​បាន​ធ្លាក់​ដុនដាប​ខ្លាំង​ជាង​មុន​ផ្ទុះ​បដិវត្តន៍អារ៉ាប់​ទៅ​ទៀត។

✓បដិវត្តន៍ព័ណ៌ បានបរាជ័យ នៅកម្ពុជា
ការប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលមានជាហូរហែតាមរយៈការជួយជ្រោមជ្រែង ពីពួកបរទេសមួយចំនួនគ្រប់រូបភាព ដូចជាអង្គការសង្គមស៊ីវិល
ប្រព័ន្ធផ្សព្វផ្សាយ និងបក្សនយោបាយ។

ឆ្នាំ២០១៣ គឺជាវគ្គផ្តាច់ព្រ័ត្រ នៃចលនានេះ យើងឃើញសកម្មភាពសរុបរបស់ចលនានេះគ្រប់រូបភាពប្រមូលផ្តុំនៅក្នុងសំបកគណបក្សសង្គ្រោះជាតិ។

សូមរំលឹកថាការច្របាញ់បញ្ចូលគ្នារបស់គណបក្ស សិទ្ធិមនុស្ស និងសមរង្ស៊ី គឺជាការរៀបចំដោយពួកបរទេស ដោយពួកគេបង្កើតសំបកមួយសម្រាប់ពួកគេពួនសម្ងំ នៅខាងក្នុងដើម្បីធ្វើសកម្មភាព។

គោលនយោបាយ៧ចំណុចរបស់ពួកគេគឺជាការសិក្សាដែលបានមកពីធាតុផ្សំរបស់អង្គការសង្គមសុីវិលរបស់ពួកគេ។ល។

កឹមសុខាបាននិយាយហើយថា គេធ្វើនេះគឺជាទឹកចុងក្រោយហើយបើមិនឈ្នះមិនដឹងធ្វើដូចម្តេចទៀតទេ ព្រោះគេមានគ្រូជំនាញពិសេសៗល្បីៗមកបង្ហាត់ អោយយកតាមគំរូប្រទេសសែបប៊ី ។

ទីបំផុត ចលនានេះទទួលបរាជ័យយ៉ាងដំណំ ហើយបក្សនោះក៏ត្រូវតុលាការកំពូលរំលាយចោលផងដែរ មិនតែប៉ុណ្ណោះ មន្រ្តីសំខាន់ៗមួយចំនួន ត្រូវបានច្បាប់ដកសិទ្ធធ្វើនយោបាយថែមទៀតផង។

ដើម្បីចិញ្ចឹមចលនា និងគំនិតដ៏ខ្មៅកខ្វក់នេះពួកគេនៅតែចិញ្ចឹមចិត្តនិងធ្វើសកម្មភាព តាមបែបរូបភាព ផ្សេងៗជាពិសេស ពួកគេនៅធ្វើសកម្មតាមរយៈអង្គការ សមាគមន៍ ជាដើម ។

ហេតុដូច្នេះនេះហើយទើបយើងឃើញថាសកម្មភាពអាណាធិបតេយ្យនាពេលកន្លងមកគេធ្វើតាមរយៈមានអង្គការចាត់តាំងច្បាស់លាស់របស់គេ ព្រមទាំងមានលំហូរហិរញ្ញវត្ថុ មកចិញ្ចឹមចលនាពួកគេថែមទៀត។

នៅពេលដែលរាជរដ្ឋាភិបាលចាត់វិធានការផ្លូវច្បាប់ ម៉ែ ឪ របស់ពួកគេស្រែកថា សិទ្ធិបញ្ចេញមតិនៅកម្ពុជាកាន់តែរួចចង្អៀតទៅៗ ។

✓សិទ្ធមនុស្ស និងប្រជាធិបតេយ្យមានវណ្ណៈ
បើយើងមើលបញ្ហានេះ ប្រទេសអ្នកមាន ធំ ឬក្រុមរបស់គេ ធ្វើអ្វីក៏បាន សូមមើលឧទាហរណ៍នេះ

-ថ្មីៗអាមេរិកដាក់ទណ្ឌកម្ម លើក្រុមហ៊ុនបច្ចេកវិទ្យាចិនដែលបានជួយផ្តល់បច្ចេកវិជ្ជារាំងខ្ទប់អ្នកប្រឆាំងដល់រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា ។

-រីឯក្រុមហ៊ុន Google , Facebook បិទសំឡេងប្រឆាំងនៅវៀតណាមតាមរយៈការស្នើសុំពីរដ្ឋាភិបាលវៀតណាម ក៏ប៉ុន្តែ ជើងឯកសិទ្ធិមនុស្សអត់ហ៊ានហើបមាត់សូម្បីតែបន្តិចឡើយ។

គិតទៅស្រេចតែបងធំ គេចង់ បង្កើតស្តង់ដារសិទ្ធិមនុស្ស ប្រជាធិបតេយ្យប៉ុន្មាន ក៏បាន ។

ពួកដែលគេតាំងខ្លួនជាមន្ត្រីសិទ្ធិមនុស្សបានឲ្យដឹងថាក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​បាន​រឹត​ត្បិត​ការ​ប្រមូល​ផ្តុំនិង​ការ​បញ្ចេញ​មតិ​នានា។ ក្រុម​សិទ្ធិ​មនុស្ស​ក៏​បាន​លើក​ឡើង​ថា​រដ្ឋាភិបាលកម្ពុជា​បាន​យក​វិបត្តិ​ជំងឺ​កូវីដ​១៩​នេះ មក​រឹត​ត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។

ចំណែកតាបូរ៌យល់ថា អោយតែមានជីវិត ទោះបីចង់ប្រារព្ធពីធី ម៉ែ ឪ សិទ្ធិមនុស្សប៉ុន្មានដងក៏បាន៕

...

ដោយ៖ តាបូរណ៌

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print