សិក្ខាសាលាថ្នាក់តំបន់ ស្តីពីការបូកសរុបបញ្ចប់លទ្ធផលការងារអនុវត្តន៍កម្មវិធីទីក្រុងឈានមុខអាស៊ាន

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្តីការក្រសួងបរិស្ថាន តាមប្រព័ន្ធវីដេអូចាប់ពីថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២០ លោក វ៉ាន់ មុនីនាថ អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានដឹកនាំមន្រ្តីបង្គោលជាតិ និងលោកប្រធានមន្ទីរបរិស្ថាន ខេត្តកែប កំពត និងខេត្តពោធិសាត់ រួមជាមួយរដ្ឋសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន ក្រសួង បរិស្ថានជប៉ុន វិទ្យាស្ថានយុទ្ធសាស្រ្តបរិស្ថានសកល (IGES) និងដៃគូពាក់ព័ន្ធសរុបចំនួន៧៤ នាក់ ចូលរួមបូកសរុបបញ្ចប់លទ្ធផលការងារអនុវត្តន៍កម្មវិធីទីក្រុងឈានមុខអាស៊ាន ស្របតាមគោលដៅអភិវឌ្ឍន៍ដោយចីរភាព ក្រោមអធិបតីភាពក្នុងពិធីបើក លោក វ៉ាន់ មុនីនាថ លោកបណ្ឌិត Nagulendran អគ្គលេខាធិការង ក្រសួងបរិស្ថានម៉ាឡេស៊ី និងជាប្រធានក្រុមការងារនិរន្តរភាពបរិស្ថាន ទីក្រុងអាស៊ាន លោក Kondo Tomohiro អនុរដ្ឋមន្រ្តីក្រសួងបរិស្ថានជប៉ុន និងលោក Chiba Akira ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំអាស៊ាន។ សិក្ខាសាលា បានទទួលស្គាល់ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានក្នុងរយៈពេល១០ ឆ្នាំ ដោយបានអនុវត្តតាមទីក្រុងគោលដៅអាស៊ានចំនួន៥៦ ក្រុង មានប្រជាជនប្រទេសអាស៊ានសរុបចូលរួម ៥% និងបានលើកកម្ពស់ចំណេះដឹងរបស់ប្រជាជនអាស៊ានពី២០% (ទិន្នន័យមូលដ្ឋាន) ទៅ៨០%។ ម៉្យាងវិញទៀត ប្រទេសអាស៊ានបានផលិតវីដេអូខ្លីៗអំពីសកម្មភាពទីក្រុងឈានមុខ ឆ្លុះបញ្ចាំងតាមប្រធានបទរួម ដូចជា ក្រុងកែប ខេត្តកែប ដែលត្រូវបានជ្រើសជាក្រុងឈានមុខបានបង្ហាញពី ”ការរៀបចំទីក្រុងឡើងវិញ និងភាពបៃតង” និងក្រុងអាស៊ានផ្សេងៗក៏ផលិតវីដេអូ “ស្អាតពេលអ្នករីកចម្រើន” “គិតឡើងវិញអំពីប្លាស្ទិក” និង“សហគមន៍ និងការទទួលខុសត្រូវរបស់យុវជន” ជាដើម។ ជាមួយគ្នានេះដែរ សិក្ខាសាលាបានឯកភាពសំណូមពរឱ្យវិទ្យាស្ថាន IGES រៀបចំសំណើកម្មវិធីថ្មីដាក់ជូនក្រុមការងារអាស៊ានពិនិត្យ ដើម្បីស្នើសុំទៅរដ្ឋាភិបាលជប៉ុន ពិនិត្យ និងសម្រេច៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print