ទាហានរុស្ស៊ីជាង​​១ម៉ឺននាក់ធ្វើសមយុទ្ធបាញ់គ្រាប់ពិត​នៅតំបន់Volga (វីដេអូ)

ចែករំលែក៖

កម្លាំងទាហានរុស្ស៊ី​ដែលមានកម្លំាងទាហានរថក្រោះ​ រថពាសដែក​ និងកម្លាំងកាំជ្រួចមីស៊ីល​ ព្រមទាំងទាហានជើងគោកផងបានចូលរួមក្នុងការធ្វើសមយុទ្ធបាញ់គ្រាប់ពិត​​នៅតំបន់Volga។
តាមការប្រកាសរបស់ក្រសួង​ការពារជាតិរុស្សីុ ​ការធ្វើសមយុទ្ធ​ ទ្រង់ទ្រាយធំ​ស្ថិត​នៅតំបន់​Volga ដោយមានទាហានជាង១ម៉ឺននាក់ចូលរួម​។ ក្រៅពីនេះក៏មានការធ្វើសមយុទ្ធនៅតំបន់Samara, Penza, Saratov, Orenburg និងសាធារណរដ្ឋ Bashkortostan ផងដែរ។
គោលដៅនៃការធ្វើសមយុទ្ធគឺបង្កើនសមត្ថភាពរបស់កម្លាំងទាហាន ​ ក៏ដូចជា​សម្ភារអាវុធទំនើបៗ​​ ដែលអាចការពារ វាយប្រហារគោលដៅបានល្អបំផុត។នៅក្នុងសមយុទ្ធនោះមានរថក្រោះ T-72B3 រថពាសដែក BTR-82AM, BMP-2M ។ក្រៅពីនេះក៏មានរថយន្ត​ Tiger-M SpN ប្រើប្រាស់កាំភ្លើងត្បាល់ 2S12 “Sani” និងកាំភ្លើងធំ152 mm “Msta-S”។
នៅក្នុងតំបន់ហ្វឹកហាត់Totsky និង Roshchinsky បានចាប់ផ្តើមហ្វឹកហាត់​ សហការធ្វើសង្គ្រាម រវាងបណ្តាកងពល និងយុទ្ធសាស្ត្រ ក្នុងការបាញ់ប្រហារ​៕

https://youtu.be/yjXJgLIikn4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print