កម្លាំងទាហានរុស្ស៊ីដែលមានកម្លំាងទាហានរថក្រោះ រថពាសដែក និងកម្លាំងកាំជ្រួចមីស៊ីល ព្រមទាំងទាហានជើងគោកផងបានចូលរួមក្នុងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់Volga។
តាមការប្រកាសរបស់ក្រសួងការពារជាតិរុស្សីុ ការធ្វើសមយុទ្ធ ទ្រង់ទ្រាយធំស្ថិតនៅតំបន់Volga ដោយមានទាហានជាង១ម៉ឺននាក់ចូលរួម។ ក្រៅពីនេះក៏មានការធ្វើសមយុទ្ធនៅតំបន់Samara, Penza, Saratov, Orenburg និងសាធារណរដ្ឋ Bashkortostan ផងដែរ។
គោលដៅនៃការធ្វើសមយុទ្ធគឺបង្កើនសមត្ថភាពរបស់កម្លាំងទាហាន ក៏ដូចជាសម្ភារអាវុធទំនើបៗ ដែលអាចការពារ វាយប្រហារគោលដៅបានល្អបំផុត។នៅក្នុងសមយុទ្ធនោះមានរថក្រោះ T-72B3 រថពាសដែក BTR-82AM, BMP-2M ។ក្រៅពីនេះក៏មានរថយន្ត Tiger-M SpN ប្រើប្រាស់កាំភ្លើងត្បាល់ 2S12 “Sani” និងកាំភ្លើងធំ152 mm “Msta-S”។
នៅក្នុងតំបន់ហ្វឹកហាត់Totsky និង Roshchinsky បានចាប់ផ្តើមហ្វឹកហាត់ សហការធ្វើសង្គ្រាម រវាងបណ្តាកងពល និងយុទ្ធសាស្ត្រ ក្នុងការបាញ់ប្រហារ៕
https://youtu.be/yjXJgLIikn4