ក្រសួងសុខាភិបាលប្រកាស ស្តីពី ការបន្តស្រាវជ្រាវរកប្រភពនៃការចម្លងវីរុសកូរីដ-១៩ ពាក់ព័ន្ធនឹង«ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា»

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី ការបន្តស្រាវជ្រាវរកប្រភពនៃការចម្លងវីរុសកូរីដ-១៩ ពាក់ព័ន្ធនឹង«ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា»។ ក្នុងនោះក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ៖ ក្រោយពីក្រសួង បានចេញសេច ក្តីប្រកាសព័ត៌មាន ស្តីពីការស្រាវ រកប្រភពនៃការចម្លងវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” នា ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ រួចមក ក្រុមការងារអន្តរក្រសួងទទួលបន្ទុករុករកស្រាវជ្រាវរួមគ្នាជាមួយនឹងក្រុមការងារ របស់ ក្រសួងសុខាភិបាល បានខិតខំធ្វើការស្រាវជ្រាវរកប្រភពនៃការចម្លងវីរុសកូវីដ-១៩ នេះ ជាបន្តទៀត។ តាមការ ពិភាក្សាក្នុងក្រុមការងារថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមស្រាវជ្រាវចម្រុះនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ជាមួយនឹងអ្នកជំនាញការអង្គការសុខភាពពិភពលោក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ និងដោយយោងតាមព័ត៌មានទទួលបាន ពីការធ្វើសម្ភាសន៍ផ្ទាល់ជាមួយករណីពាក់ព័ន្ធ ការសិក្សាអេពីដេមីសាស្ត្រ និងការសិក្សាផ្នែកមន្ទីរពិសោធន៍តាមបែបវិទ្យាសាស្ត្ររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាលើប្រភេទវីរុសកូវីដ -១៩ ដែល អាចចម្លងមកពីក្រៅប្រទេស និងនៅក្នុងប្រទេសកម្ពុជា សម្រាប់ “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” ក្រុមការងារអាច
ទាញការសន្និដ្ឋានជាបន្តទៀត ដោយផ្អែកលើ ៖
១. លំដាប់លំដោយនៃការចេញរោគសញ្ញា និងហេតុការណ៍សកម្មភាពទំនាក់ទំនងគ្នាក្នុងសង្គម

២. ការវិវត្តន៍នៃចំនួនមេរោគតាមបែបភីស៊ីអែរ (PCR Test)

៣. ទំនាក់ទំនងទទួលបានពីការវិភាគវត្ថុសំណាកអ្នកជំងឺបែបបំបែកបន្តៗគ្នា (Sequencing Covid-19 virus sample) ៤. តាមការពិចារណាដោយហ្មត់ចត់នៃអង្គបដិបក្ខ (Antibody) ដោយពិនិត្យលើវត្ថុសំណាកឈាមរបស់អ្នកជំងឺ

លទ្ធផលនៃការពិភាក្សា ត្រូវបានបង្ហាញជូនដូចតទៅ៖
បុគ្គល ២នាក់ គឺស្ត្រីឈ្មោះ ឆែម សុនីតា អាយុ ៣០ឆ្នាំ និង បុរសឈ្មោះ តាំង សេវិនអាប់ អាយុ ៤២ឆ្នាំ អាចឆ្លង វីរុសកូវីដ-១៩ មុនគេ និងជាករណ៏ជាសះស្បើយក្រោយការបង្ករោគហើយ និងដែលអាចជាប្រភពទី១ នៃការចម្លង សម្រាប់ “ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ពីករណ៏នាំចូលមកកម្ពុជាក្នុងកំឡុងខែតុលា ឆ្នាំ២០២០។ បុគ្គល ០៧នាក់ (ស្រ្តីឈ្មោះ ហេង គង់ អាយុ ៥៦ឆ្នាំ បុរសឈ្មោះ ឆែម សាវុធ អាយុ ៥៧ឆ្នាំ កុមារាឈ្មោះ កែវ រតនៈបញ្ញា អាយុ ១២ឆ្នាំ ស្ត្រីឈ្មោះ លឹម លម្អ អាយុ ២៤ឆ្នាំ ស្តីឈ្មោះ អុីវ ប៊ុនសូលីដា អាយុ ៣៦ឆ្នាំ បុរសឈ្មោះ អែម សាន អាយុ៣៦ឆ្នាំ និងបុរសឈ្មោះ សេង ឆាយា អាយុ ៣០ឆ្នាំ កំពុងស្ថិតព្យាបាលជម្ងឺតំណាក់កាលកណ្តាល ឆ្ពោះទៅរកការជាសះស្បើយ។

បុគ្គល ០៤នាក់ (ស្រ្តីឈ្មោះ ឆែម សុភាព អាយុ ៣៦ឆ្នាំ ស្ត្រីឈ្មោះ អ៊ុំ សុវណ្ណារ៉ា អាយុ ៦៤ឆ្នាំ ស្ត្រីឈ្មោះ សេង អាយុ ២១ឆ្នាំ និងបុរសឈ្មោះ ឡាយ សេងលី អាយុ ២៣ឆ្នាំ) កំពុងមានជំងឺក្នុងដំណាក់កាលដំបូងនៃការឆ្លងរោគ។ បុគ្គល ០៤នាក់ (បុរសឈ្មោះ លឹម ស្នេគំនិត អាយុ ៣១ឆ្នាំ បុរសឈ្មោះ អេង ហាក់សេង អាយុ ៣២ឆ្នាំ ស្ដីឈ្មោះ អេង គឹមហៀក អាយុ ៥៦ឆ្នាំ និងបុរសឈ្មោះ ស៊ឹម សុផាន់ណារ៉ាត់ អាយុ ៣៩ ឆ្នាំ) អាចមិនឆ្លង ឬក៏កំពុងស្ថិតនៅក្នុងដំណាក់កាលមេរោគសម្ងំនៅឡើយ (Incubation period) ដោយរកមិនឃើញអង្គបដិបក្ខ (Antibody) និងមិន ទាន់ឃើញមានវីរុសកូវីដ -១៩ (ដែលត្រូវរងចាំពិនិត្យតេស្តលើកទីពីរទៀត) ។ ការរៀបរាប់ខាងលើ គឺជាសម្មតិកម្ម ដែលក្រុមការងារទទួលបានពីកិច្ចពិភាក្សានៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២០ ដែលបានបង្ហាញថា មានបុគ្គល ២នាក់ (គឺស្ត្រីឈ្មោះ ឆែម សូនីតា អាយុ ៣០ឆ្នាំ និងបុរសឈ្មោះ តាំង សេវិនអាប់ អាយុ ៤២ឆ្នាំ) ជាករណីឆ្លងដំបូងគេនៃ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” ដែលពួកគាត់អាចឆ្លងបន្តពីករណ៏នាំ ចូលវីរុសកូវីដ-១៩ ពីក្រៅប្រទេស។
វិធានការ និងទិដៅបន្ទាប់៖
ដើម្បីទប់ស្កាត់ការចម្លងតាមសហគមន៍ទ្រង់ទ្រាយធំ សូមបុគ្គលទាំងអស់ដែលនៅតាមរាជធានី-ខេត្ត ដឹងខ្លួន ថាជាអ្នកប៉ះពាល់ផ្ទាល់ជាមួយបុគ្គលទាំង ០២នាក់ខាងលើនេះ (គឺស្ត្រីឈ្មោះ ឆែម សូនីតា អាយុ ៣០ឆ្នាំ នឹង បុរសឈ្មោះ តាំង សេវិនអាប់ អាយុ ៤២ឆ្នាំ) ដោយគិតចាប់ពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០២០ ទោះជាមិនមានរោគសញ្ញាក៏ដោយ ត្រូវមកធ្វើតេស្តដោយយកវត្ថុសំណាក និងពិនិត្យឈាម នៅតាមមន្ទីរពេទ្យខេត្តដែលលោកអ្នកស្នាក់នៅ។ បើនៅរាជធានីភ្នំពេញ សូមអញ្ជើញលោកអ្នក ទៅធ្វើតេស្ត ដោយយកវត្ថុសំណាកនៅ វិទ្យាស្ថានជាតិសុខភាពសាធារណៈ រាជធានីភ្នំពេញ រាល់ម៉ោងធ្វើការ។

ដើម្បីទប់ស្កាត់ការចម្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ សូមបុគ្គលទាំងអស់ដែលនៅតាមរាជធានីសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តន៍វិធានការសុខាភិបាល តាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា និងរបស់ក្រសួងសុខាភិបាល ដែលបានណែនាំរួចហើយ ឲ្យបានហ្មត់ចត់ជាទីបំផុត។
– ក្រុមការងារចម្រុះ នឹងបន្តការស្រាវជ្រាវរុរកជាប្រភពចម្លង និងការពាក់ព័ន្ធទៅនឹង ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” ជាបន្តទៀត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនសាធារណជនមេត្តាជ្រាបនិងសូមរក្សាសភាពហ្នឹងនរចូល រួមសហការ និងចូលរួមអនុវត្តវិធានការការពារខ្លួនឲ្យបានត្រឹមត្រូវ (ពាក់ម៉ាស លាងដៃ រក្សាគម្លាតសុវត្ថិភាពបុគ្គលពី មួយម៉ែត្រកន្លះឡើងទៅ) បើមិនមានការចាំបាច់ សុំនៅក្នុងផ្ទះ មើលការឃុំគ្រងកូនចៅសមាជិកគ្រួសារខ្លួនឲ្យបានល្អ និងមិនត្រូវមានការជួបជុំគ្នាច្រើនកុះករ (លើសពី ២០នាក់) នោះឡើយ។ ប្រសិនបើមានបញ្ហាសុខភាព ឬសង្ស័យ ករណីជំងឺ កូវីដ-១៩ សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ដោយឥតគិតថ្លៃ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print