Update ៖ ករណីអគ្គីភ័យឆាបឆេះនៅឃុំអូរត្រេះស្រុកស្ទឹងហាវ ខេត្តព្រះសីហនុខូចខាតអស់ផ្ទះចំនួន ៣ខ្នង ឆេះម៉ូតូ៤គ្រឿង រថយន្ត១គ្រឿង

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ មកទល់នឹងម៉ោង ២និង ៤០នាទីរសៀល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ អគ្គីភ័យដែលបានឆាប់ចេះ ស្ថិតនៅចំណុចភូមិពីរ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានរលត់ស្ទើរទាំងស្រុង ប៉ុន្តែនៅមានផ្សែងនឹងភ្លើងបន្តិចបន្តួច សមត្ថកិច្ចកំពុងតែបន្តបាញ់ពន្លត់។
លោក ថៃ គឹមសាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលកំពុងចុះប្រតិបត្តិការជួយអន្តរាគមន៍ ជាមួយអាជ្ញាធរខេត្តនិងសមត្ថកិច្ច បានបញ្ជាក់ជាបឋមថា ៖ ចំពោះករណីឆេះនេះ មិនទាន់ដឹងពីមូលហេតុបណ្ដាលមកពីអ្វីឡើយទេ។ ប៉ុន្តែលោកបញ្ជាក់ថា ៖ មុនដំបូងគឺផ្ដើមឆេះពីផ្ទះលក់ប្រេងសាំង ក្រោយមកទៀតក៏បណ្ដាលឱ្យរាលដាលប៉ះទៅលើផ្ទះរបស់បងប្អូនរបស់គាត់ដែលនៅក្បែរនោះ នឹងផ្ទះអ្នកជិតខាងដែលមានទីតាំងផ្សារដែកនោះផងដែរ។ លោកបន្តថា ៖ ផ្ទះដែលលក់សាំង ត្រូវបានអគ្គីភ័យលេបត្របាក់ឆេះទាំងស្រុង ចំណែកផ្ទះពីរ ទៀត ខូចខាតមួយចំនួនធំផងដែរ។
មកទល់នឹងពេលនេះ សមត្ថកិច្ចមិនទាន់ធ្វើការវាយតម្លៃ ទៅលើការខូចខាតសម្ភារៈទ្រព្យសម្បត្តិ ដែលបណ្ដាលមកពីអគ្គីភ័យឆាបឆេះនេះ មានចំនួនប៉ុន្មានពិតប្រាកដនៅឡើយទេ។
សមត្ថកិច្ចនិងអាជ្ញាធរ ប្រជាពលរដ្ឋ ក៏បានជួយអន្តរាគមន៍ យករថយន្តក៏ដូចជាសម្ភារៈមួយចំនួន ចេញពីកន្លែងជិតផ្ទះកើតហេតុ។ ជាបឋមសមត្ថកិច្ចបានបញ្ជាក់ថា មានរថយន្តចំនួន ១គ្រឿងត្រូវបានឆេះ និងម៉ូតូ ៤គ្រឿងទៀតឆេះខូចខាតទាំងស្រុង៕

ដោយ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print