អបអរសាទរ វ៉ាក់សាំងប្រឆំាងកូវីដ​-១៩ របស់រុស្ស៊ី​ Sputnik V មានប្រសិទ្ធភាពដល់ទៅ ៩៨,៥%

ចែករំលែក៖

លទ្ធផលធ្វើតេស្តទៅលើមនុស្ស ២ម៉ឺននាក់បានបង្ហាញពីលទ្ធផលល្អបំផុតនូវប្រភេទវ៉ាក់សាំង​Sputnik V ដែលជាវ៉ាក់សាំងដំបូងគេបង្អស់របស់រុស្ស៊ី​ ដោយមានលទ្ធផលល្អដល់ទៅ​98,5%។

ឆ្លើយតបទៅនឹងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ក្នុងស្រុកអភិបាលរងទីក្រុងមូស្គូ​លោក ស្រីAnastasia Rakova បានបញ្ជាក់ថា វ៉ាក់សាំងដែលបានចុះបញ្ជីមុនគេបង្អស់លើពិភពលោកពេលនេះទទួលបានលទ្ធផលល្អ លើសពីការរំពឹងទុក។ ក្នុងចំណោមមនុស្ស​២ម៉ឺននាក់ដែលបានចាក់វ៉ាក់សាំង ​Sputnik V ​មាន​២៧៣នាក់ឆ្លងកូវីដ​-១៩​។​ទាំងនោះហើយបានជាប្រសិទ្ធភាពនៃវ៉ាក់សាំង Sputnik V មានដល់ទៅ​៩៨,៥%។
នៅថ្ងៃទី​៥ខែធ្នូនេះ ពលរដ្ឋរុស្ស៊ីនៅទីក្រុងមូស្គូ​ទួលបានការចាក់វ៉ាក់សាំង Sputnik V ​​ហើយបុគ្គលដែលទទួលបានការចាក់វ៉ាក់សាំងមុនគេ គឺគ្រូពេទ្យនិងមនុស្សចាស់។
កាលពីថ្ងៃទី ២ខែធ្នូ ប្រធានាធិបតីពូទីន បានចេញបញ្ជាឲ្យចាប់ផ្តើមដំណើរការកម្មវិធីចាក់វ៉ាក់សាំង​ដល់ពលរដ្ឋជាទ្រង់ទ្រាយធំចាប់ពីថ្ងៃខែធ្នូនេះ។​ រដ្ឋាភិបាលរុស្ស៊ីសង្ឃឹមថា នៅឆ្នាំ​២០២១​រុស្ស៊ី​នឹងមិនមានការឆ្លងកូវីដ​-១៩​ទៀតឡើយក្រោយពលរដ្ឋទទួលបានការចាក់វ៉ាក់សាំង​បង្កា រនៅតំបន់ដែមានការឆ្លងរាលដាលខ្លាំងជាងគេ ៕ ដោយ៖ធីរីណា

...


រូបថត៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print