លទ្ធផលធ្វើតេស្តទៅលើមនុស្ស ២ម៉ឺននាក់បានបង្ហាញពីលទ្ធផលល្អបំផុតនូវប្រភេទវ៉ាក់សាំងSputnik V ដែលជាវ៉ាក់សាំងដំបូងគេបង្អស់របស់រុស្ស៊ី ដោយមានលទ្ធផលល្អដល់ទៅ98,5%។
ឆ្លើយតបទៅនឹងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ក្នុងស្រុកអភិបាលរងទីក្រុងមូស្គូលោក ស្រីAnastasia Rakova បានបញ្ជាក់ថា វ៉ាក់សាំងដែលបានចុះបញ្ជីមុនគេបង្អស់លើពិភពលោកពេលនេះទទួលបានលទ្ធផលល្អ លើសពីការរំពឹងទុក។ ក្នុងចំណោមមនុស្ស២ម៉ឺននាក់ដែលបានចាក់វ៉ាក់សាំង Sputnik V មាន២៧៣នាក់ឆ្លងកូវីដ-១៩។ទាំងនោះហើយបានជាប្រសិទ្ធភាពនៃវ៉ាក់សាំង Sputnik V មានដល់ទៅ៩៨,៥%។
នៅថ្ងៃទី៥ខែធ្នូនេះ ពលរដ្ឋរុស្ស៊ីនៅទីក្រុងមូស្គូទួលបានការចាក់វ៉ាក់សាំង Sputnik V ហើយបុគ្គលដែលទទួលបានការចាក់វ៉ាក់សាំងមុនគេ គឺគ្រូពេទ្យនិងមនុស្សចាស់។
កាលពីថ្ងៃទី ២ខែធ្នូ ប្រធានាធិបតីពូទីន បានចេញបញ្ជាឲ្យចាប់ផ្តើមដំណើរការកម្មវិធីចាក់វ៉ាក់សាំងដល់ពលរដ្ឋជាទ្រង់ទ្រាយធំចាប់ពីថ្ងៃខែធ្នូនេះ។ រដ្ឋាភិបាលរុស្ស៊ីសង្ឃឹមថា នៅឆ្នាំ២០២១រុស្ស៊ីនឹងមិនមានការឆ្លងកូវីដ-១៩ទៀតឡើយក្រោយពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងបង្កា រនៅតំបន់ដែមានការឆ្លងរាលដាលខ្លាំងជាងគេ ៕ ដោយ៖ធីរីណា