រថយន្តនីស្សាន់បុកម៉ូតូPCXត្រង់ចំណុចផ្លូវបែកជាបួនពេញទំហឹង​ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់​

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តនីស្សាន់មួយគ្រឿង
បេីកបរដោយបុរសម្នាក់ជាជនជាតិចិន បានបុកម៉ូតូPCXមួយគ្រឿងដែលជិះដោយបុរសម្នាក់ជាជនជាតិខ្មែរ​ចំពីចំហៀងពេញទំហឹងបណ្ដាលឲ្យម៉ូតូខ្ទាតជាង១០ម៉ែត្រ​ និងធ្វេីឲ្យម្ចាស់ម៉ូតូរងរបួសយ៉ាងធ្ងន់​ធ្ងរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨​ និង៤០នាទីយប់​ ថ្ងៃទី៥​ ខែធ្នូ​ ឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវលេខ៤៣៤​ កែងផ្លូវលេខ៩៩​ ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុនោះ​ គេឃេីញបុរសម្នាក់ជិះម៉ូតូPCX ពណ៌ស
បិទស្កុតក្រហម​ ពាក់ស្លាកលេខភ្នំពេញ​ 1GO-3168 ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៩៩​ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ផ្លូវបំបែកជាបួនត្រង់ចំណុចកេីតហេតុ​ ស្រាប់តែមានរថយន្តម៉ាក​ នីស្សាន់​ មួយគ្រឿងពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 2U-1262 ដែលបេីកបរដោយជនជាតិចិន​ និងអ្នករួមដំណេីរ៣នាក់ទៀត​ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៤៣៤​ ក្នុងទិសដៅពីកេីតទៅលិចដោយល្បឿនលឿន​ ហេីយក៏បុកម៉ូតូPCXពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យម៉ូតូខ្ទាតជាង១០ម៉ែត្រ​រងការខូចខាតយាងដំណំ និងធ្វេីឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់​ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជនដឹកយកទៅកាន់មន្ទីរពេទ្យភ្លាមៗ​ ។
ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានមកដល់​ ហេីយទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក​នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាមក្រោយ​ ៕​ ដោយ​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print