ភ្នំពេញ ៖ រថយន្តនីស្សាន់មួយគ្រឿង
បេីកបរដោយបុរសម្នាក់ជាជនជាតិចិន បានបុកម៉ូតូPCXមួយគ្រឿងដែលជិះដោយបុរសម្នាក់ជាជនជាតិខ្មែរចំពីចំហៀងពេញទំហឹងបណ្ដាលឲ្យម៉ូតូខ្ទាតជាង១០ម៉ែត្រ និងធ្វេីឲ្យម្ចាស់ម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ៤៣៤ កែងផ្លូវលេខ៩៩ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុនោះ គេឃេីញបុរសម្នាក់ជិះម៉ូតូPCX ពណ៌ស
បិទស្កុតក្រហម ពាក់ស្លាកលេខភ្នំពេញ 1GO-3168 ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៩៩ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ផ្លូវបំបែកជាបួនត្រង់ចំណុចកេីតហេតុ ស្រាប់តែមានរថយន្តម៉ាក នីស្សាន់ មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2U-1262 ដែលបេីកបរដោយជនជាតិចិន និងអ្នករួមដំណេីរ៣នាក់ទៀត បានធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៤៣៤ ក្នុងទិសដៅពីកេីតទៅលិចដោយល្បឿនលឿន ហេីយក៏បុកម៉ូតូPCXពីចំហៀងពេញទំហឹង បណ្ដាលឲ្យម៉ូតូខ្ទាតជាង១០ម៉ែត្ររងការខូចខាតយាងដំណំ និងធ្វេីឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជនដឹកយកទៅកាន់មន្ទីរពេទ្យភ្លាមៗ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ ហេីយទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ ៕ ដោយ ភារ៉ា ដង្កោ