ប៉ូលិសបារាំង​ប្រើឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករនៅទីក្រុងប៉ារីស

ចែករំលែក៖

ប៉ូលិសបារាំងបានបង្ខំចិត្តប្រើឧស្ម័នបង្ហូរទឹកភ្នែក​ដើម្បីបំបែកក្រុមបាតុករហិង្សា បង្កអសន្តិសុខក្នុងទីក្រុងប៉ារីស​។
តាមប្រភពព័ត៌មានបានឲ្យដឹងថា អំពើហិង្សាកើតឡើងក្រោយពេលក្រុមបាតុករ​ប្រឆាំងនិឹងច្បាប់សន្តិសុខថ្មីរបស់ប្រធានាធិបតីម៉ាក្រុង ។ នេះជាអំពើហិង្សាលើកទីពីរហើយ​ក្នុងទីក្រុងប៉ារីស​ពាក់ព័ន្ធនឹងច្បាប់សន្តិសុខថ្មី​។
កាលពីថ្ងៃទី៥ខែធ្នូ ពលរដ្ឋរាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្មក្នុងទីក្រុងប៉ារីសដោយសន្តិភាព ​។ ប៉ុន្តែក្រោយមកក៏មានក្រុមបាតុករជ្រុលនិយមបានបង្កហិង្សាទៅលើកម្លាំងប៉ូលិស​ ហើយនៅយប់ថ្ងៃទី ៥ខែធ្នូ ប៉ូលិសក៏បានចាប់ខ្លួនបាតុករ​៣០នាក់ផងដែរ​។
ក្រៅពីទីក្រុងប៉ារីស ក៏មានបាតុកម្មនៅទីក្រុងជាច្រើនទៀតក្នុងប្រទេសបារាំង ក្នុងនោះមានMarseille, Lyon, Lille ជាដើម​ ប្រឆាំងច្បាប់សន្តិសុខថ្មី ដែលក្នុងនោះក៏មានការហាមប្រាមថតកម្លាំងប៉ូលិសពេលបំពេញភារកិច្ច​ផងដែរ។
កាលពីថ្ងៃទី​២៩ខែវិច្ឆិកា ​តុលាការបារាំងសម្រេចឃុំខ្លួន​បូលិសពីររូបក្នុងចំណោម៤រូបដើម្បីបើកការស្រាវជ្រាវពាក់ព័ន្ធករណីវាយប្រហារទៅលើបុរសជនជាតិស្បែកខ្មៅក្នុងទីក្រុងប៉ារីស ។ សកម្មភាពរបស់កម្លាំងប៉ូលិសត្រូវបានគេថតហើយបង្ហោះលើបណ្តាញសង្គម​ រងការថ្កោលទោសយ៉ាងខ្លាំង ហើយនោះជាមូលហេតុបណ្តាលឲ្យមានបាតុកម្មមកទល់ពេលនេះ​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print