ក្រុមហ៊ុន IBM ព្រមាន ​ពី​ក្រុមចោរ​ព័ត៌មានវិទ្យា​ ឬHackers ដាក់​គោលដៅ​លើ​ប្រតិបត្តិ​ការផ្ដល់​វ៉ាក់សាំង​COVID-19

ចែករំលែក៖

អន្តរជាតិ៖ ក្រុមមន្ត្រី​ របស់សហរដ្ឋ​អាមេរិក​រៀបចំ​គម្រោងកា​រ​ចែកចាយ​វ៉ាក់សាំង​កូ​វីដ​១៩ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍មុនបាន​ព្រមានថាក្រុមចោរ​ព័ត៌មានវិទ្យា ឬ​ហេ​ក​គ័​រ (hackers) កំពុង​ដាក់​គោលដៅ​ទៅលើ​ក្រុមហ៊ុន​ឱសថ​សំខាន់ៗ​ដែល​រៀបនឹង​បញ្ចេញ​វ៉ាក់សាំងនេះ។

​ជាក់ស្តែងកាលពី​ថ្ងៃ​ព្រហស្បតិ៍ទី៣ ខែធ្នូ ឆ្នាំ២០២០ថ្មីៗនេះ នៅក្នុង​អត្ថបទ blog មួយ​បានចេញផ្សាយ​ថា ក្រុមហ៊ុន IBM អះអាងថា ខ្លួន​បាន​រកឃើញ​គ្រោង​ការលួចបន្លំ​ដែល​សំដៅលើ «​បណ្តា​អង្គ​ការដែល​ជាប់ទាក់ទង​នឹង​ការ​ស្តុក​ទុក​វ៉ាក់សាំង​កូ​វីដ​១៩» ដែល​នេះ​សំដៅលើ​ក្រុមមនុស្ស ឬ​អាជីវកម្ម​ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​ស្តុក​ទុក​វ៉ាក់សាំង​ក្នុង​កម្រិត​សីតុណ្ហភាព​ត្រជាក់ ដើម្បី​រក្សា​គុណភាព​វ៉ាក់សាំង​។​

​ដោយឡែកទីភ្នាក់ងារ​សន្តិសុខ​តាម​អ៉ីនធឺណេត​និង​សន្តិសុខ​ហេដ្ឋារចនាសម្ព័ន្ធ (CISA) របស់​សហរដ្ឋអាមេរិក បាន​ចែករំលែក​របាយការណ៍​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍នេះដែលថា ជាមួយនឹង​ការព្រមាន​ទៅកាន់​អ្នក​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​ក្នុង​ប្រតិបត្តិការ​វ៉ាក់សាំង​កូ​វីដ​១៩​។​

​គួរបញ្ជាក់ថា លើសពីនេះទីភ្នាក់ងារ​សន្តិសុខ​តាម​អ៉ីនធឺណេត CISA បានសង្កត់ធ្ងន់ថា ខ្លួន​«​លើកទឹកចិត្ត​ឲ្យ​អង្គការ​ប្រតិបត្តិការ Operation Warp Speed និង​អង្គការ​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការ​ស្តុក​ទុក និង​ដឹកជញ្ជូន​វ៉ាក់សាំង ពិនិត្យមើល​របាយការណ៍ IBM X-Force»៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print