ក្រសួងសុខាភិបាល បិទអាគារកាណាឌីយ៉ាទាំងមូល រហូតដល់ថ្ងៃទី ១៧ ខែធ្នូ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃចន្ទទី៧ ខែធ្នូ ឆ្នាំ២០២០នេះ បានស្នើសុំបិទអាគារកាណាឌីយ៉ាទាំងមូល រហូតដល់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០ ។ ដោយឡែកបុគ្គលិកដែលធ្វើការនៅទីនេះទាំងអស់ ត្រូវធ្វើតេស្តជាលើកទី២ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

ការប្រកាសបិទខាងលើ បានធ្វើឡើងក្រោយពី ថា បុគ្គលិកនៅធនាគារចិនម្នាក់មានវិជ្ជមានកូវីដ–១៩ ហើយបានប្រើប្រាស់ជណ្តើរយន្តរួមគ្នានៅអគារកាណាឌីយ៉ា។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នេះ បានឲ្យដឹងថា យោងតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រសួងសម្រេចឲ្យបិទអគារកាណាឌីយ៉ា ដែលមានទីតាំងជិតផ្លូវភ្លោះវត្តភ្នំ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មួយរយៈពេល ក្រោយពីរកឃើញបុរសម្នាក់ជនជាតិខ្មែរ ជាបុគ្គលិកធនាគារចិនមានផ្ទុកមេរោគកូវីដ១៩៕

...

ប្រភព​៖ទទក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print