នៅព្រឹកថ្ងៃទី៧ខែធ្នូ ឆ្នាំ២០២០ គណៈកម្មាធិការរៀបចំការបោះឆ្នោតវេណេហ្ស៊ុយអេឡា (CNE) បានប្រកាសថា គណបក្សសម្ពន្ធមិត្តកាន់អំណាច (PSUV) ទទួលបានកៅអីភាគច្រើនក្នុងសភាអាណត្តិថ្មី ក្នុងការបោះឆ្នោតកាលពីថ្ងៃទី៦ខែធ្នូ។
តាមសារព័ត៌មាន CNE គណបក្សសម្ពន្ធមិត្តកាន់អំណាចទទួលបាន ការគាំទ្រដល់ទៅ៦៧,៦ភាគរយ នាំមុខយ៉ាងឆ្ងាយពីគូប្រជែងគឺគណបក្សសកម្មភាពជាតិ(AD)ទទួលបានសំឡេងគាំទ្រតែ១៧,៩៥ភាគរយប៉ុណ្ណោះ។
ប្រធានគណបក្ស CNE លោក Indira Alfonzo បានឲ្យដឹងថាមានពលរដ្ឋប្រមាណ៥,២លាននាក់បានទៅចូលរួមបោះឆ្នោត ស្មើនឹង៣១% ក្នុងចំណោមពលរដ្ឋដែលគ្រប់អាយុទៅបោះឆ្នោត ។ ជាមួយគ្នានោះគណបក្សកាន់អំណាចទទួលបានសំឡេងគាំទ្រដល់ទៅ៣,៥លានសន្លឹក ចំណែកគណបក្សប្រឆាំងវិញទទួលបានតែ៩៤៤.៦៦៥សន្លឹកប៉ុណ្ណោះ ។
ការបោះឆ្នោតសភាវេណេហ្ស៊ុយអេឡា រៀបចំឡើងក្នុងពេលដែលប្រទេសជាតិកំពុងធ្លាក់ក្នុងវិបត្តិជាទ្រង់ទ្រាយធំ អូសបន្លាយរយៈពេលយូរ។ ការបោះឆ្នោតនេះគណបក្សប្រឆាំងដែលលោកខាងលិចទទួលស្គាល់ថាជាប្រធានាធិបតិីប្រទេសវេណេហ្ស៊ុយអេឡា មិនចូលរួមក្នុងការបោះឆ្នោតឡើយ ហើយក៏បានអំពាវនាវដល់ពលរដ្ឋកុំទៅបោះឆ្នោតផងដែរ ។
បើទោះបីក្រុមប្រឆាំងធ្វើពហិការមិនចូលរួមបោះឆ្នោត តែរដ្ឋាភិបាលបានរៀបចំការបោះឆ្នោតតាមពេលកំណត់ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ។ មានក្រុមសង្កេតការណ៍បរទេសប្រមាណ២០០នាក់ចូលរួមតាមដានការការបោះឆ្នោត ប្រកបដោយប្រជាធិបតេយ្យ៕
រូបភាព៖ Granthshala