កម្លាំងទាហានរុស្ស៊ី​នឹងរៀបចំធ្វើសមយុទ្ធជាង៤៨០០លើកក្នុងឆ្នាំ​២០២១

ចែករំលែក៖

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu នៅពេលថ្មីៗនេះ​បានប្រកាសឲ្យដឹងថា​ កម្លាំងទាហានប្រទេសនេះនឹងរក្សាការហ្វឹកហាត់​ធ្វើសង្គ្រាម​នៅឆ្នាំ​២០២១​ ដែលបានរក្សា​ដូចដើមគឺមានសមយុទ្ធជាង​៤៨០០លើកដូចការគ្រោងទុក។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី​Sergei Shoigu បានប្រកាសក្នុងសន្និសីទកាសែតកាលពីថ្ងៃទី​៦ខែធ្នូថា «ការហ្វឹកហាត់ថ្មីត្រូវបានឡើងគម្រោង ​ហើយឆ្នាំ​២០២១យើងរក្សាការហ្វឹកហាត់ដូចដើម ដោយមានសកម្មភាពធ្វើសមយុទ្ធ​តូចធំ​៤៨០០លើក​​»។
លោក​Sergei Shoigu បន្តទៀតថា​«យើង​ផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលហ្វឹកហាត់​ បង្កើនសមត្ថភាព​ធ្វើសង្គ្រាមរបស់កម្លាំងទាហានទាំងអស់​» ។ លោក Sergei Shoigu បន្តទៀតថា​ក្នុងចំណោមសកម្មភាពធ្វើសមយុទ្ធ​ជាង៤៨០០លើក ក្នុងនោះមាន​១២០០លើកធ្វើឡើងនៅក្នុងទីតាំងយោធា និង​១៧០០លើកធ្វើឡើងនៅខាងក្រៅ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបញ្ជាក់ទៀតថា មានសម្ភារយោធា​ចំនួន​២៥០០ នឹងត្រូវបានប្រើប្រាស់ក្នុងសកម្មភាពធ្វើសមយុទ្ធបាញ់គ្រាប់ពិត​។
ចាប់តាំងពីប្រធានាធិបតីពូទីនឡើងកាន់អំណាច លោកបានចេញបញ្ជាឲ្យកម្លាំងទាហានធ្វើសមយុទ្ធ​ជាទ្រង់ទ្រាយធំ​​ជាបន្តបន្ទាប់ ហើយសមយុទ្ធមិនមានការព្រាងទុកជាមុនឡើយ​ ដើម្បីពង្រឹងស្មារតីត្រៀមធ្វើសង្គ្រាមជានិច្ច​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print