សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលជូនអាជ្ញាធរថ្នាក់ក្រោមជាតិ​ ដេីម្បីទប់ស្កាត់ការរាតត្បាតវីរុសកូវីដ-១៩​ នៅក្នុងសហគមន៍ នាថ្ងៃទី០៧​ ខែធ្នូ​ ឆ្នាំ២០២០​

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី -ខេត្តលើការពង្រឹងការគ្រប់គ្រងចត្តាឡីស័ក ការអប់រំផ្សព្វផ្សាយនិងការអនុវត្តវិធានការសុខភាពសាធារណៈ និងបន្តការច្រើន រំលឹកណែនាំបន្ថែមអំពីការអនុវត្តវិធានការបង្ការការឆ្លងជាយថាហេតុនូវវីរុសកូវីដ-១៩ នៅតាមកន្លែងប្រកបអាជីវកម្មលក់ ទំនិញ ឬផ្តល់សេវាកម្ម ដូចជា ផ្សារទំនើប ឱសថស្ថាន ហាងទំនិញ ធនាគារ សណ្ឋាគារ ភោជនីយដ្ឋាន ហាងកាត់សក់ កែសម្ផស្ស និងសំអាងមុខ-កាយ កន្លែងលក់ដូរនៅក្នុងផ្សារនានា និងកន្លែងប្រកបអាជីវកម្មផ្សេងៗទៀត ដើម្បីកាត់ផ្តាច់ ខ្សែចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ។

អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ។

យោង- សេចក្តីណែនាំលេខ ២៤៩ សខល ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈ អភិបាលរាជធានី -ខេត្តទាំងអស់ជ្រាបថា ក្នុងពេលកន្លងមកនេះ ការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩មានលទ្ធផលល្អ ប្រសើរគួរជាទីមោទនៈ។ ទោះជាយ៉ាងនេះក្តី “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” គឺជាការឆ្លងវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍ ជាចង្កោម និងតាមកន្លែងមួយៗជាលើកទីមួយ ដែលមានហានិភ័យខ្ពស់គួរឱ្យបារម្ភសម្រាប់ប្រទេសកម្ពុជាយើង។ ដូច្នេះ ដើម្បីរួមគ្នា ទប់ស្កាត់នូវការចម្លងក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំដែលនឹងអាចកើតមានឡើងក្នុងពេលណាមួយនោះ ខ្ញុំសូម លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី -ខេត្តទាំងអស់ យកចិត្តទុកដាក់ខ្ពស់ជាបន្តទៀត ក្នុងការគ្រប់គ្រងអ្នកធ្វើចត្តាឡីសឹកចំនួន ១៤ថ្ងៃ និងការគ្រប់គ្រងអ្នកដំណើរចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាតាមច្រកដីគោក ទឹក និងអាកាស តាមច្រកអន្តរជាតិ និងតាមច្រករបៀង ទាំងអស់ឱ្យបានហ្មត់ចត់ជាទីបំផុត ព្រមទាំងធ្វើការអប់រំផ្សព្វផ្សាយ និងចាត់វិធានការតាមដានការអនុវត្តវិធានការសុខាភិបាល ព្រមទាំង បន្តការក្រើនរំលឹកណែនាំអប់រំបន្ថែមអំពីការអនុវត្តវិធានការបង្ការការឆ្លងជាយថាហេតុនូវវីរុសកូវីដ-១៩ នៅតាមសហគមន៍ នៅតាម កន្លែងប្រកបអាជីវកម្មលក់ផលិតផល ឬផ្តល់សេវាកម្ម ដូចជា ផ្សារទំនើប កន្លែងឱសថស្ថាន ហាងទំនិញ ធនាគារ សណ្ឋាគារ ភោជនីយដ្ឋាន កន្លែងលក់ដូរនៅក្នុងផ្សារនានា និងកន្លែងប្រកបអាជីវកម្មផ្សេងៗ ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ ឱ្យបានឆាប់បំផុត ដែលមាន ដូចតទៅ៖

១. ការគ្រប់គ្រងការធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ

សូមលោក លោកស្រី យកចិត្តទុកដាក់ខ្ពស់ជាបន្តទៀត ក្នុងការពង្រឹងវិធានការសំខាន់ៗនៃការធ្វើចត្តាឡីស័កតាម សណ្ឋាគារ តាមមណ្ឌលចត្តាឡីស័ក និងនៅតាមទីកន្លែងដែលកំណត់ដោយក្រសួងសុខាភិបាល (ក្នុងករណីចាំបាច់) រយៈពេល ១៤ថ្ងៃ ពេញលេញ សម្រាប់គ្រប់បុគ្គលដែលតម្រូវឲ្យមានការធ្វើចត្តាឡីស័ក។ ចំពោះអ្នកមកពីបរទេស គឺមិនមានការលើក រំលង និងមិនអនុញ្ញាតឱ្យមានការធានាធ្វើចត្តាឡីស័កសម្រាប់អ្នកធុរកិច្ចឡើយ ដោយត្រូវ ធ្វើចត្តាឡីស័កឲ្យបានគ្រប់ចំនួន ១៤ថ្ងៃ នៅតាមទីតាំងដែលបានកំណត់។ អាជ្ញាធរមូលដ្ឋាន ត្រូវគ្រប់គ្រងឱ្យបានហ្មត់ចត់ចំពោះការធ្វើចត្តាឡីស័ក តាមផ្ទះ និង ត្រូវផ្គត់ ផ្គង់ប្រាក់ឧបត្ថម្ភសម្រាប់គ្រួសារដែលធ្វើចត្តាឡីស័ករយៈពេល១៥ថ្ងៃ ស្របតាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមអានអំពី សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលជូនអាជ្ញាធរថ្នាក់ក្រោមជាតិ​ ដេីម្បីទប់ស្កាត់ការរាតត្បាតវីរុសកូវីដ-១៩​ នៅក្នុងសហគមន៍​ នាថ្ងៃទី០៧​ ខែធ្នូ​ ឆ្នាំ២០២០​ ទាំងស្រុង៕ 

  

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print