ភ្នំពេញ៖ ក្រោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានគិតរួចស្រេច ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីត្រៀមថវិកា ក្នុងការទិញវ៉ាក់សាំងកូវីត19 ជួយដល់ប្រជាពលរដ្ឋនោះ គេសង្កេតឃើញថា មានសប្បុរសជន ជាអ្នកវិនិយោគធំៗនៅកម្ពុជា បានផុសផុល ជួយដល់សម្ដេចតេជោហ៊ុនសែន នូវចំនួនទឹកប្រាក់ក្នុងម្នាក់ៗរាប់លានដុល្លារ។ ក្នុងនោះសូម្បីតែ
តីតពលករស្រុកកូរ៉េ៣នាក់បងប្អូន រួមគ្នាធ្វើសកម្មភាពមនុស្សធម៌ជួយវិបត្តិសង្គម ដោយបរិច្ចាគថវិកាជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩។
រួមមាន ១, ឧកញ៉ា ឡេង ប្រុស ប្រធានក្រុមហ៊ុនណាវ៉ាត្រាខ្នាតយក្ស បរិច្ចាគ ៥ពាន់ដុល្លារ។
២,ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនឡេងណាវ៉ាត្រា បរិច្ចាគ ១លានដុល្លារ។
៣, ឧកញ៉ា ឡេង និមល អគ្គនាយកក្រុមហ៊ុនណាវ៉ាត្រាខ្នាតយក្ស បរិច្ចាគ ៤ពាន់ដុល្លារ។
នេះជាកាយវិការនៃការចែករំលែក និងជាការចូលរួមមួយគួរឱ្យគោរព។ ក្នុងសង្គមមួយ ជាតិ ប្រជា អ្នកមាន អ្នកខ្សត់ ត្រូវការពឹងគ្នា និងជួយគ្នាដោយខ្វះគ្នាមិនបាននោះឡើយ។
សកម្មភាពមនុស្សធម៌នេះមិនមែនជារឿងថ្មីឡើយសម្រាប់បងប្អូនកូនកសិករខេត្តព្រៃវែងទាំង៣នាក់នេះ។ ពួកគាត់តែងចេញមុខចូលរួមជាមួយរាជរដ្ឋាភិបាលដោះស្រាយការលំបាករបស់សង្គមជាតិ និងប្រជាជនរាល់ពេលជួបការលំបាក។
សូមអរគុណលោកឧកញ៉ាទាំង៣ សម្រាប់ទឹកចិត្តសប្បុរស។ សូមទទួលបានភាពចម្រុងចម្រើនក្នុងអាជីវកម្ម៕
ដោយ, សិលា