កត្តិកធ្លាក់ខ្យល់ បន្លែឲ្យផល ស្រូវទុំពេញស្រែ កសិករប្រុសស្រី រវល់ឥតល្ហែ ប្រមូលយកផ្លែ ទុកក្នុងជង្រុក

ចែករំលែក៖

ភ្នំពេញ៖ លោករដ្ឋមន្ត្រីកសិកម្ម វេង សាខុន បានថ្លែងថា “កត្តិកធ្លាក់ខ្យល់ បន្លែឲ្យផល ស្រូវទុំពេញស្រែ កសិករប្រុសស្រី រវល់ឥតល្ហែ ប្រមូលយកផ្លែ ទុកក្នុងជង្រុក” ។ លោកបញ្ជាក់ថា យោងតាមរបាយការណ៍របស់នាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្មបានឲ្យដឹងថា សកម្មភាពប្រមូលផលស្រូវវស្សារបស់បងប្អូនប្រជាកសិករនៅទូទាំង២៤ រាជធានី-ខេត្តកំពុងមមាញឹក ញាប់ដៃញាប់ជើង។ គិតត្រឹមថ្ងៃទី៧ ខែធ្នូ របាយការណ៍នេះបានបង្ហាញដូចខាងក្រោម៖
១- ខេត្តដែលសម្រេចបានចាប់ពី៩០% ឡើងមាន ខេត្តកោះកុង, ក្រចេះ, រតនគិរី និងខេត្តស្ទឹងត្រែង។
២- ខេត្តដែលសម្រេចបានចាប់ពី៧០% ទៅ៨០% មាន ខេត្តកំពត, ពោធិ៍សាត់ សៀមរាប, ស្វាយរៀង និងខេត្តឧត្តរមានជ័យ។
៣- ខេត្តដែលសម្រេចបានចាប់ពី៥០% ទៅ៦០% មាន ខេត្តបន្ទាយមានជ័យ, កំពង់ចាម, កំពង់ឆ្នាំង, កណ្តាល មណ្ឌលគិរី, ភ្នំពេញ, ព្រះវិហារ, ព្រៃវែង, តាកែវ, កែប, ប៉ៃលិន និងខេត្តត្បូងឃ្មុំ។
៤- ខេត្តដែលសម្រេចបានក្រោម៥០% មាន ខេត្តបាត់ដំបង, កំពង់ស្ពឺ និងខេត្តកំពង់ធំ។ ដោយឡែក ខេត្តព្រះសីហនុសកម្មភាពប្រមូលផលស្រូវវស្សាទើបតែសម្រេចបានជាង២០% ប៉ុណ្ណោះ ។ ជារួមនៅទូទាំងប្រទេសការប្រមូលផលស្រូវវស្សាសម្រេចបានជាង ១,៧៨៨លានហ.ត ស្មើនឹង ៦៤.១០% ដែលទទួលបានបរិមាណផលសរុប៥. ៦៥២.២៩៧តោន ដែលក្នុងនេះទិន្នផលជាមធ្យមទទួលបានចំនួន ៣,១៦តោន/ហ.ត ៕

ដោយ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print