គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៥គ្រាប់ត្រូវមន្ត្រីស៊ីម៉ាក់រកឃើញនៅទីតាំងអភិវឌ្ឍន៍ថ្មីសហគមន៍បឹងជង្រុក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ÷ ក្រុមមន្ត្រីស៊ីម៉ាក់បានរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ពីសម័យសង្គ្រាមនៅចំណុចអភិវឌ្ឍន៍ថ្មីក្នុងសហគមន៌
បឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃហើយបានកម្ទេចចោលនៅនឹងកន្លែងកាលពីព្រឹកថ្ងៃទី៧ខែធ្នូឆ្នាំ២០២០នេះក្រោមវត្តមានលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងក្រុមការងារជាច្រើន។
លោក ប៉ាន់ខែម ប៊ុនថន បានមានប្រសាសន៍ថា ពេលនេះក្រុមជំនាឋញផ្នែករាវមីនស៊ីម៉ាក់បានរុករកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ពីសម័យសង្គ្រាមចំនួន៥គ្រាប់ ហើយនៅព្រឹកនេះផងដែរក្រុមជំនាញយើងបានកម្ទេចចោលនៅនឹងកន្លែងផងដែរ។ជាមួយនេះ
ក្រុមការងារនឹងបន្តរុករកបន្ថែមទៀតនៅចំណុចបឹងជង្រុក
ដែលយើងត្រូវការកសាងហេដ្ឋារចនាសម្ពន័ថ្មីជូនពលរដ្ឋ។
ដូច្នេះសកម្មភាពក្រុមស៊ីម៉ាក់ឃើញថាបានខិតខំប្រឹងប្រែងការងាររុករាវរកគ្រាប់មីននិងគ្រាប់យុទ្ឌភ័ណ្ឌមិនទាន់ផ្ទុះមិនទំនេរ
ឃើញថាទទួលបាលផលវិជ្ជមានច្រើនណាស់។
លោក ប៉ាន់ខែម ប៊ុនថនមានប្រសាសន៍បន្ថែមថា គ្រាប់
យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនទៀតនឹងត្រូវក្រុមជំនាគបន្តរុករកបន្ថែមទៀតឲ្យគ្រប់ទំហំដី៣០៤ហិកតាតាមគម្រោងដែលត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធថ្មី ខណ:ដី៣០៤ហិកតានេះយើងត្រូវអភិវឌ្ឍន៍ជាបន្ទាន់។
ក្នុងនោះដែតមន្ត្រីស៊ីម៉ាក់បានបញ្ជាក់ថាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលមន្ត្រីជំនាញរកឃើញនោះគឺមានហានីភ័យខ្ពស់ព្រោះគ្រាប់ទាំងនោះជាគ្រាប់នៅមានប្រសិទ្ធភាពនៅសេសសល់ពីសង្គ្រាមអាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋឬសត្វពាហនៈដែលដើរឆ្លងកាត់ទៅជាន់មិនបានមើលឃើញ។ គ្រាប់ដែលរកឃើញនាពេលនេះជាប្រភេទគ្រាប់កាំភ្លើងត្បាល់ទំហំ82 មិល្លិម៉ែត្រ1គ្រាប់/60មិលី្លម៉ែត្រមួយគ្រាប់/១០០មិលី្លម៉ែត្រមួយគ្រាប់/និងគ្រាប់ដេកា៧៥ចំនួន២គ្រាប់។
មន្ត្រីស៊ីម៉ាក់ដដែលបញ្ជាក់ថាៈចំពោះកម្លាំងជំនាញស៊ីម៉ាក់វិញនឹងបន្តសហការជាមួយរាជរដ្ឋាភិបាលដើម្បីដោះគ្រាប់មីនឲ្យអស់ពីតំបន់អភិវឌ្ឍន៌បឹងជង្រុកឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យនេះដោយមិនកំណត់ពេលវេលានោះទេ ប៉ុន្តែក្រុមការងារនឹងធ្វើដោយមមាញឹកបំផុត៕
ដោយ÷ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print