បំពានច្បាប់ចត្តាឡីស័កតែ៨វិនាទីប៉ុណ្ណោះត្រូវពិន័យជាទឹកប្រាក់ ៣៥០០ដុល្លារ

ចែករំលែក៖

រដ្ឋាភិបាលកោះតៃវ៉ាន់ ទើបតែបានផាកពិន័យបុរសជនជាតិហ្វីលីពីនម្នាក់ ដែលបានបំពានច្បាប់ធ្វើចត្តាលីស័ក​តែ​៨វិនាទីប៉ុណ្ណោះ គឺត្រូវពិន័យដល់ទៅ ៣៥០០ដុល្លារអាមេរិក។
បុរសជនជាតិហ្វីលីពីនគឺជា​ពលរដ្ឋចំណាកស្រុកទៅធ្វើការនៅកោះតៃវ៉ាន់​​ ត្រូវបានធ្វើចត្តាឡីស័ក នៅក្នុងសណ្ឋាគារមួយ​នៅតៃវ៉ាន់​។ មន្ទីរសុខាភិបាលតៃវ៉ាន់ បានឲ្យដឹងថា បុរសជនជាតិហ្វីលីពីន បានចាកចេញពីបន្ទប់​ ហើយឈរនៅខាងក្រៅនៃសណ្ឋាគារ​ក្នុងរយៈពេល​តែ​៨វិនាទីប៉ុណ្ណោះ​។
បុគ្គលិកសណ្ឋានគារបានមើលឃើញគាត់ចេញទៅឈរ​ខាងក្រៅបន្ទប់ស្នាក់នៅ​តាមកាមេរ៉ាសុវត្ថិភាព​។ ក្រោយមកសណ្ឋាគារក៏បានទំនាក់ទំនងជាមួយមន្ទីរសុខាភិបាល ហើយក៏បានពិន័យជាទឹកប្រាក់​៣៥០០ ដុល្លារអាមេរិក។
តាមច្បាប់ធ្វើចត្តាឡីស័ក​ក្នុងកោះតៃវ៉ាន អ្នកដែលត្រូវធ្វើចត្តាឡីស័កមិនអនុញ្ញាតឲ្យចេញក្រៅបន្ទប់ស្នាក់នៅនោះឡើយ​ មិនថាចេញទៅក្រៅ ប៉ុន្មានវិនាទីនោះទេ។ ក្រុមអ្នកធ្វើចត្តាឡីស័កមិនត្រូវគិតថា ការចេញទៅក្រៅបន្ទប់ស្នាក់នៅរយៈពេលខ្លីមិនរងការពិន័យឡើយ គឺត្រូវពិន័យទាំងអស់មិនថាចេញក្រៅ​១-២វិនាទីនោះឡើយ។
តាមសារព័ត៌មាន CNA នៅថ្ងៃទី ៨ខែធ្នូបានផ្សាយថា មានសណ្ឋាគារចំនួន​៥៦​ ដែលមានបន្ទប់សរុប​៣០០០បន្ទប់​ សម្រាប់ធ្វើចត្តាឡីស័ក​អ្នកចូលមកពីខាងក្រៅ។ គិតត្រឹមថ្ងៃទី ៧ខែធ្នូកោះតៃវ៉ាន់មានករណីឆ្លងកូវីដ​១៩​តែ​៧១៦នាក់ ប៉ុណ្ណោះក្នុងចំណោមពលរដ្ឋ​ជាង​២៣លាននាក់ និងស្លាប់​៧នាក់៕

...

រូបភាព៖ CNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print