រដ្ឋាភិបាលកោះតៃវ៉ាន់ ទើបតែបានផាកពិន័យបុរសជនជាតិហ្វីលីពីនម្នាក់ ដែលបានបំពានច្បាប់ធ្វើចត្តាលីស័កតែ៨វិនាទីប៉ុណ្ណោះ គឺត្រូវពិន័យដល់ទៅ ៣៥០០ដុល្លារអាមេរិក។
បុរសជនជាតិហ្វីលីពីនគឺជាពលរដ្ឋចំណាកស្រុកទៅធ្វើការនៅកោះតៃវ៉ាន់ ត្រូវបានធ្វើចត្តាឡីស័ក នៅក្នុងសណ្ឋាគារមួយនៅតៃវ៉ាន់។ មន្ទីរសុខាភិបាលតៃវ៉ាន់ បានឲ្យដឹងថា បុរសជនជាតិហ្វីលីពីន បានចាកចេញពីបន្ទប់ ហើយឈរនៅខាងក្រៅនៃសណ្ឋាគារក្នុងរយៈពេលតែ៨វិនាទីប៉ុណ្ណោះ។
បុគ្គលិកសណ្ឋានគារបានមើលឃើញគាត់ចេញទៅឈរខាងក្រៅបន្ទប់ស្នាក់នៅតាមកាមេរ៉ាសុវត្ថិភាព។ ក្រោយមកសណ្ឋាគារក៏បានទំនាក់ទំនងជាមួយមន្ទីរសុខាភិបាល ហើយក៏បានពិន័យជាទឹកប្រាក់៣៥០០ ដុល្លារអាមេរិក។
តាមច្បាប់ធ្វើចត្តាឡីស័កក្នុងកោះតៃវ៉ាន អ្នកដែលត្រូវធ្វើចត្តាឡីស័កមិនអនុញ្ញាតឲ្យចេញក្រៅបន្ទប់ស្នាក់នៅនោះឡើយ មិនថាចេញទៅក្រៅ ប៉ុន្មានវិនាទីនោះទេ។ ក្រុមអ្នកធ្វើចត្តាឡីស័កមិនត្រូវគិតថា ការចេញទៅក្រៅបន្ទប់ស្នាក់នៅរយៈពេលខ្លីមិនរងការពិន័យឡើយ គឺត្រូវពិន័យទាំងអស់មិនថាចេញក្រៅ១-២វិនាទីនោះឡើយ។
តាមសារព័ត៌មាន CNA នៅថ្ងៃទី ៨ខែធ្នូបានផ្សាយថា មានសណ្ឋាគារចំនួន៥៦ ដែលមានបន្ទប់សរុប៣០០០បន្ទប់ សម្រាប់ធ្វើចត្តាឡីស័កអ្នកចូលមកពីខាងក្រៅ។ គិតត្រឹមថ្ងៃទី ៧ខែធ្នូកោះតៃវ៉ាន់មានករណីឆ្លងកូវីដ១៩តែ៧១៦នាក់ ប៉ុណ្ណោះក្នុងចំណោមពលរដ្ឋជាង២៣លាននាក់ និងស្លាប់៧នាក់៕
រូបភាព៖ CNA