ភ្នំពេញ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក)នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បានចេញលិខិតថ្លែងអំណរគុណ ជូនចំពោះ គ្រួសារ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា រួមមាន ទីប្រឹក្សា ស្ថាបនិក និង ថ្នាក់ដឹកនាំសមាជិកក្នុងគណៈកម្មាធិការទាំងអស់ ដែលបានបរិច្ចាគថវិកា សរុប២២៩០ដុល្លារ ចូលរួមជួយដល់ លោក ជាង សុខា ជាអគ្គលេខាធិការរង នៃ ស.ស.ស.ក ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ «យើងសូមចងចាំនូវទឹកចិត្តបរិសុទ្ធ នៃមិត្តជួយគ្នាក្នុងគ្រាលំបាកនេះ»។
លោក ហ៊ុយ វណ្ណៈ ប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក) បានថ្លែងថា តាងនាមថ្នាក់ដឹកនាំ គណៈនាយក នៃសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខ្ញុំសូមយកឱកាស នេះ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះ គ្រួសារ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា រួម មាន ទីប្រឹក្សា ស្ថាបនិក និង ថ្នាក់ដឹកនាំ សមាជិកក្នុងគណៈកម្មាធិការទាំងអស់ ដែលបានបរិច្ចាគថវិកា សរុប២២៩០ដុល្លារ ចូលរួមជួយដល់ លោក ជាង សុខា ជាអគ្គលេខាធិការ ជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ រង នៃ ស.ស.ស.ក ដែលមាន
កាយវិការនិងទឹកចិត្តសប្បុរសធម៌នេះ គឺមានតម្លៃធំធេងមិនអាចកាត់ថ្លៃបាន ហើយជាកម្លាំងលើក ទឹកចិត្តដល់ លោក ជាង សុខា ក្នុងការតស៊ូជំនះប្រយុទ្ធជាមួយនឹងជំងឺ ឲ្យបានជាសះស្បើយក្នុងពេលឆាប់ ខាងមុខ។ “យើងសូមចងចាំនូវទឹកចិត្តបរិសុទ្ធ នៃមិត្តជួយគ្នាក្នុងគ្រាលំបាកនេះ”។មក
សូម ឯកឧត្តម លោក លោកស្រី ទទួលនូវការគោរពស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅអំពីខ្ញុំ និងសូមជូនពរ ឯកឧត្តម លោក លោកស្រី បានប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាំង ឃ្លាតឡើយ។
លោក ជាង សុខា ក៏បានសំដែងនូវអំណរគុណ ដោយសរសេរលើ facebookថាខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធាន Huy Vannak បងៗទីប្រឹក្សា បងៗស្ថានិកនិងប្អូនៗរួមអាជីពនៅក្នុងគ្រួសារសសសកដែលមានសមានចិត្តទូលំទូលាយជួយគ្នាទៅវិញទៅមកទោះក្នុងគ្រាលំបាកនិងពេលរីករាយគឺយើងចូលរួមទាំងអស់គ្នា។ខ្ញំសូមបួងសួងដល់វត្ថុស័កសិទ្ធតាមជួយថែរក្សាសមាជិកសសសកសូមអោយមានសុខភាពល្អនិងទទួលបានជោគជ័យគ្រប់ភារកិច្ច។ លោកបន្តថា គ្រួសារ ស.ស.ស.ក រួមសុខរួមទុក្ខគ្រប់កាល:ទេស:៕
ដោយ , សុខ ខេមរា