អាមេរិក ជប៉ុន និងបារាំងគ្រោងធ្វើសមយុទ្ធរួម មានយុទ្ធសាស្ត្រការពារសម្ពន្ធមិត្ត

ចែករំលែក៖

អាមេរិក ជប៉ុន និងបារាំងបានប្រកាសថា ប្រទេសទាំងបីនឹងធ្វើសមយុទ្ធរួមនៅដែនសមុទ្រជប៉ុន។ គោលដៅនៃការធ្វើសមយុទ្ធគឺដើម្បីបង្កើនសមត្ថភាពការពារសម្ពន្ធមិត្ត។ ទីតាំងដែលធ្វើសមយុទ្ធគឺស្ថិតនៅតំបន់កោះគ្មានមនុស្សរស់នៅ ។
តាមគម្រោង សមយុទ្ធនឹងត្រូវធ្វើឡើងនៅខែឧសភាឆ្នាំ២០២១ គឺមានរយៈពេលជាង៥ខែខាងមុខទៀត។ អាមេរិក ជប៉ុន គឺមានទំនាក់ទំនងយោធាយ៉ាងស្អិតល្មួត ដោយប្រទេសទាំងពីរមានកិច្ចព្រមព្រៀងការពារជាតិរួម។ អាមេរិកនិងជប៉ុនតែងតែធ្វើសមយុទ្ធប្រចំាឆ្នាំ ប៉ុន្តែការធ្វើសមយុទ្ធត្រីភាគីដែលមានបារាំងចូលរួមគឺជាលើកទីមួយ ។
ការធ្វើសមយុទ្ធរួម ដោយមិនមានគោលដៅសំដៅទៅលើប្រទេសណាមួយនោះឡើយ។ការធ្វើសមយុទ្ធគឺដើម្បីពង្រឹងសមត្ថភាពយោធា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរនឹងគ្នាតែប៉ុណ្ណោះ។
ប៉ុន្តែក្រុមអ្នកឯកទេសលើកឡើងថា គោលដៅនៃការធ្វើសមយុទ្ធរួម ដែលមានបារាំងចួលរួមជាលើកដំបូងនោះ គឺសំដៅទៅលើប្រទេសចិន រួមទាំងតំបន់អាស៊ីភាគខាងជើង និងសមុទ្រចិនខាងត្បូង ផងដែរ។ មិនតែប៉ុណ្ណោះគោលដៅនៃការធ្វើសមយុទ្ធដើម្បីការពារសេរីភាពចរាចរណ៍នៅលើដែនសមុទ្រអន្តរជាតិ៕

...

រូបភាព៖ Reuters / VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print