លោកត្រាំក៏ទទួលចាក់វ៉ាក់សាំងការពារកូវីដ-១៩ជាសាធារណៈដែរ មិនអោយចាញ់អតីតប្រធានាធិបតីអាមេរិកនោះទេ

ចែករំលែក៖

អាមេរិក៖ មន្រ្តីសេតវិមានអាមេរិកម្នាក់ បាននិយាយកាលពីថ្ងៃច័ន្ទ សប្តាហ៍នេះ​ថាប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំនឹងទទួល ការចាក់វ៉ាក់សាំងការពារកូវីដ ១៩ជាសាធារណៈបន្ទាប់ពីអតីតប្រធា នាធិបតីទាំងបីរូប រួមមាន លោក បារ៉ាក់ អូបាម៉ា, លោក ចច ដាប់ ប៊ែលយូ ប៊ូស និងលោក ប៊ីល គ្លីនតុន  ក៏ដូចជាប្រធានាធិបតីជាប់ឆ្នោតលោកចូបៃដ៊ិនស្ម័គ្រចិត្តទទួលសាកល្បងលើការចាក់ថ្នាំនេះ។មន្ត្រីជាន់ខ្ពស់​នៅសេតវិមាន បាន​លើកឡើងដូច្នេះថា៖ ប្រធានាធិប តីលោកដូណាល់ ត្រាំបានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការធ្វើអ្វីដែល អ្នកជំនាញគិតថា   ជាវិធីល្អបំផុត ក្នុងការផ្តល់ទំនុកចិត្តលើប្រសិទ្ធិ ភាពនៃវ៉ាក់សាំងកូវីដ១៩   តែទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ   ថាតើការប្រើប្រាស់វ៉ាក់សាំងលើលោក ត្រាំ នឹងមានប្រសិទ្ធិភាព ឬប្រតិកម្មយ៉ាងណានោះទេព្រោះថាលោក ធ្លាប់បានយកឈ្នះជំងឺនិងមានប្រព័ន្ធភាពស៊ាំម្តងរួចមកហើយ មន្ត្រី ជាន់ខ្ពស់ធ្វើការ    នៅសេតវិមានអាមេរិក  គួររម្លឹកផងដែរថា លោក ដូណាល់ ត្រាំ និងភរិយា   ធ្លាប់ត្រូវបានគេធ្វើតេស្តរកឃើញវិជ្ជមាន កូវីដ ១៩ កាលពីដើមខែតុលាកន្លងទៅ   ក្នុងនោះលោក ត្រាំ ក៏ត្រូវបានគេបញ្ជូនទៅព្យាបាលមួយរយៈខ្លី    នៅឯមន្ទីរពេទ្យ Walter Reed មុនពេលប្រកាសវិលត្រឡប់មកកាន់សេតវិមាន និងចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួនឡើងវិញ៕

ដោយ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print