ក្រសួងមហាផ្ទៃ បាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ក្នុងអគារធ្វើការទាំងអស់ក្នុងទីស្តីការក្រសួង

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យាបានអោយដឹងថា អនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល នគរបាលជាតិ និងមន្រ្តីពន្ធនាគារ ដែលបំរើការងារក្នុងបរិវេណទីស្ដីការក្រសួង និងដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍ នាព្រឹកថ្ងៃអង្គារ ទី០៨ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារបាញ់ថ្នាំសំលាប់មេរោគកូវីដ១៩ របស់នាយកដ្ឋានសុខាភិបាល នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានចុះបាញ់ថ្នាំសំលាប់មេរោគកូវីដ-១៩ ក្នុងអគារទាំងអស់ក្នុងទីស្តីការក្រសួងមហាផ្ទៃ។

គួររំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាស្ដីពី ការផ្អាកការចូលមកបំពេញការងារជាបណ្ដោះអាសន្ន ចំពោះមន្រ្តីរាជការដែលបំរើការងារនៅក្នុងបរិវេណទីស្ដីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល នគរបាលជាតិ និងមន្រ្តីពន្ធនាគារ ដែលបំរើការងារក្នុងបរិវេណទីស្ដីការក្រសួង និងដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print